Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហួសចិត្ត! ពីយ៉ាពីន ផ្ញើរសារទៅកាន់ បាន មុន្នីល័ក្ខ ក្រោយហ្វេនយល់ច្រឡំ

  • Print

ក្រោយពីកញ្ញា ពីយ៉ាពីន ហៅ ពីនពីន ត្រូវបានមនុស្សមួយក្រុមយល់ច្រឡំថានាងជាកញ្ញា បាន មុន្នីល័ក្ខ ស្រាប់តែនាងបានផ្ញើរសារជាលក្ខណៈលេងសើច ឌឺដងដាក់គ្នា ទៅកាន់នាង រហូតធ្វើឲ្យហ្វេនៗជាច្រើនថា អ្នកទាំងពីរពិតជាមានមុខមាត់ស្រដៀងពិតមែន។

ថ្មីៗនេះកញ្ញា ពីនពីន បានបង្ហោះវីដេអូបែបឌឺដងលេងសើចដាក់គ្នាទៅកាន់កញ្ញា បាន មុន្នីល័ក្ខ ក្រោយនាងបានជួបមនុស្សមួយក្រុមយល់ច្រឡំថានាងជាកញ្ញា បាន មុន្នីល័ក្ខ។ ក្នុងវីដេអូនោះ ពីនពីន បានបញ្ជាក់ប្រាប់ថា នាងស្មានតែគេស្គាល់នាងព្រោះនាងក៏ជាតារាមួយរូបដែរ តែដល់ពេលដឹងរឿងទើបចង់ដាច់ផ្ងារ ព្រោះនេះគឺគេយល់ច្រឡំនាងសោះ ហើយអ្នកដែលគេយល់ច្រឡំនាងនោះគឺជាកញ្ញា មុន្នីល័ក្ខ ទៅវិញ។

កញ្ញា ពីនពីន ពិតជាហួសចិត្តមែនទេ ក្រោយមានគេយល់ច្រឡំមកលើរូបនាង ទាំងដែលគ្រប់គ្នាគិតថាមុខមាត់របស់នាង ស្រដៀងគ្នាទៀតផង រហូតនាងបានផ្តាំផ្ញើរជាលក្ខណៈបែបលេងសើចទៅកាន់ មុន្នីល័ក្ខ ថាល្មមទៅកែសម្ផស្សចេញហើយដើម្បីកុំឲ្យគេយល់ច្រឡំទៀត។ ចំណែកអ្នកគាំទ្រនាងវិញបន្ទាប់ពីបានឃើញវីដេអូនេះហើយ គ្រប់គ្នាក៏ថា មុខមាត់អ្នកទាំងពីស្រដៀងគ្នាដែរ ដោយអ្នកខ្លះថា ដូចឡើងច្រឡំមែនតើ ចំណែកអ្នកខ្លះទៀតថា មុខដូចណាស់ រីឯអ្នកខ្លះទៀតថាអ្នកទាំងពីដូចកូនភ្លោះ។

ដកស្រង់ពី៖ Sabay