Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆឹម សក្កដា បង្ហោះវីដេអូកាន់ដៃនារីម្នាក់ ដោយភ្ជាប់ពាក្យឌឺដងទៅកាន់សង្សារចាស់

  • Print

ត្រឹមថតជាស្ពតពាណិជ្ជកម្មឲ្យហាងលក់ពេជ្រមួយឈ្មោះ “ស៊ីធី ដាយមិន” លោក ឆឹម សក្កដា បានក្លាយជាផ្ទាំងស៊ីប នៃការបាញ់ឆ្ពោះសំនួរជាច្រើនពីសំណាក់អ្នកគាំទ្រជុំវិញទំនាក់ទំនងស្នេហារវាងលោក និងតារាចម្រៀងស្រី ពេជ្រ សោភា។

សំណួរទាំងនេះបានផ្ទុះឡើងព្រមគ្នា បន្ទាប់លោក ឆឹម សក្កដា បង្ហោះស្ពតមួយតាមបណ្ដាញសង្គមដោយមានភ្ជាប់ពាក្យមួយឃ្លាថា៖ “បន្ទាប់ពីនៅលីវមួយរយៈ ឥឡូវនេះខ្ញុំមានគូហើយ! អគុណដែលព្រមកាន់ដៃបង”។ ទោះជាយ៉ាងណា Sabay មិនទាន់អាចទាក់ទងលោក ឆឹម សក្កដា ដើម្បីបញ្ជាក់បន្ថែមលើពាក្យសម្ដីរបស់លោកនេះ ថាតើវាគ្រាន់តែពាក្យឡែបខាយជាមួយតួស្រីនៅក្នុងសាច់រឿងនោះ ឬក៏ពិតជាមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយនារីម្នាក់ក្នុងសាច់រឿងនោះមែន? តាមរយៈស្ពតនេះ គេអាចកាត់ស្មានបានថា វាគ្រាន់តែជាស្ពតពាណិជ្ជកម្មធម្មតា ហើយលោក ឆឹម សក្កដា ចង់បង្កើតអត្ថន័យឌឺដងទៅកាន់ ពេជ្រ សោភា បន្ទាប់ពីអ្នកទាំងពីរប្រកាសបែកបាក់គ្នា បើទោះបីជាកន្លងទៅអ្នកទាំងពីធ្លាប់អះអាងថា ក្នុងឆ្នាំ២០២២ គឺជាឆ្នាំល្អអាចបង្កើតបរិយាកាសល្អបំផុតសម្រាប់ពួកគេបានដៃគ្នាចូលរោងការ បន្ទាប់ពីបានយល់ចិត្ដថ្លើមគ្នាជាង៩០% ហើយនោះ។

ប៉ុន្ដែអ្វីៗបានប្រែក្រឡាស់ ដោយភាគីខាងតារាចម្រៀង ពេជ្រ សោភា ជាអ្នកសុំបែកមុន។ រីឯលោក ឆឹម សក្កដា បានត្រឹមអង្គុយតម្អក់ និងឈឺផ្សាដួងចិត្ដតែម្នាក់ឯង ដោយភ្លាមនោះលោកបង្ហោះសារមួយតាមបណ្ដាញសង្គមFacebook ថា៖ "រូបខ្ញុំ ជួបតែស្នេហាត្រូវគេបោក”។ ស្រាប់តែនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ឆឹម សក្កដា បានពោលពាក្យក្នុងន័យអស់អាល័យជាមួយអតីតសង្សារ គឺអ្នកនាង ពេជ្រ សោភា តាមរយៈសំណួររបស់អ្នកគាំទ្រលោកដែលបានចូលComment តាមក្រោយ នៃការបង្ហោះសាររបស់លោកថា "ពូដាលែងឯកាហើយមែនទេ? ភ្លាមនោះលោក ឆឹម សក្កដា ឆ្លើយតបវិញថា “ពិតមែនហើយ នៅកើតទុក្ខដល់ណាទៀត”៕

 

 

 ដកស្រង់ពី៖ Sabay