Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តិចច្រឡំនារីកូរ៉េ! ស្រីស្អាត SK ត្រៀមបញ្ចេញស្នាដៃថ្មីក្នុងរឿងស្នេហា១៤កុម្ភៈ ឆាប់ៗនេះ

  • Print

ស្រីស្អាត Sk តារាស្រីចំណូលថ្មីកំពុងសាងប្រជាប្រិយភាពជាបន្តបន្ទាប់ តាមរយៈស្នាដៃជាច្រើនទាំង ចម្រៀង និងការសម្ដែង។ ក្នុងនោះនាងក៏នឹងកំពុងត្រៀមលេចវត្តមានក្នុងរឿងខ្លីថ្មីប្រភេទរឿងស្នេហា។

ទើបបង្ហាញខ្លួនក្នុងវិស័យសិល្បមិនប៉ុន្មានផងស្រីស្អាតរូបនេះហាក់ទទួលបានឱកាសការងារច្រើនហូរហែតាមរយៈសមត្ថភាពប៉ិនប្រសប់ គួបផ្សំជាមួយរូបសម្រស់ស្រស់ស្អាតដូចនារីកូរ៉ ធ្វើឱ្យទីផ្សាររបស់នាងកាន់តែទូលាយ។

ជាក់ស្ដែង ដើម្បីជាការអបអរសាទរដល់ថ្ងៃ១៤ កុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្ដីស្រលាញ់ នៅខាងមុខនេះ តារាសម្ដែងស្រកក្រោយ SK ទទួលបានឱកាសក្ដោបក្ដាប់តំណែងជាតួឯកស្រីនៅដើមឆ្នាំ២០២២នេះក្នុងរឿងស្នេហាដែលគ្រប់គ្រងការផលិតរវាង Sabay និង Smart។ រឿងស្នេហាសម្រាប់ចាក់ផ្សាយនៅថ្ងៃទី១៤ កុម្ភៈ បានថតរួចរាល់ ១០០% ហើយដោយក្នុងរឿងខ្លីស្នេហាយុវវ័យនេះប្រជុំទៅដោយតារាសម្ដែងស្រស់សោភា និងស្រស់សង្ហាជាច្រើនដួង។

ដូច្នេះចង់ដឹងថាទ្សនីយភាពល្អមើលត្រជាក់ភ្នែកកម្រិតណា សូមកុំភ្លេចរង់ចាំទស្សនា រឿងខ្លីក្នុងថ្ងៃ ១៤កុម្ភៈ នៅលើគេហទំព័រហ្វេសបុក Sabay, Sabay News Entertainment, ប្រលោកលោក Sabay និង Smart Axiata៕

ដកស្រង់ពី៖Sabay