Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តិចនិកថ្មីពីសាលាវិចិត្រសិល្បៈ! មិនដល់១នាទីផង ហ៊ុយ យ៉ាឡេង អាចសម្រក់ទឹកភ្នែកជោកថ្ពាល់

  • Print

គេអាចនិយាយបានថាជាតិចនិកសម្ដែង ឬជាទេពកោសល្យដ៏កម្ររបស់ផលិតករ ហ៊ុយ យ៉ាឡេង ដែលអាចដាក់អារម្មណ៍បានយ៉ាងលឿនក្នុងឈុតកម្សត់ និងសម្រក់ទឹកភ្នែក។ យ៉ាឡេង បានបញ្ចេញវីដេអូថ្មីមួយទៀតទាក់ទងនឹងទិចនិក សម្រក់ទឹកភ្នែកដោយមិនចាំបាច់មានអ្នកវាយដំ ឬគេជេរទើបស្រក់ទឹកភ្នែកបាន។

ក្នុងនាមជាគ្រូបង្រៀនផ្នែកសម្ដែង និងដឹកនាំថតភាពយន្ដម្នាក់ លោក ហ៊ុយ យ៉ាឡេង បានព្យាយាមរកគន្លឹះថ្មីៗ ឬទិចនិកសម្ដែងដែលលោកធ្លាប់ហាត់រៀនពីសាលាវិចិត្រសិល្បៈមកបង្ហាញជូនសិស្ស និងអ្នកគាំទ្ររបស់ខ្លួន តាមរយៈទំព័រFacebook ។

យោងតាមវីដេអូរយៈពេល២នាទីកន្លះដែលលោកបានបង្ហោះកាលពីយប់មិញ គេឃើញលោក យ៉ាឡេង អង្គុយនៅក្បែរដើមត្នោតលៃពីរដើម ដើម្បីផ្ដល់ជាគំរូក្នុងការសម្ដែងជាតួអង្គកម្សត់។ ពេលនោះលោក ក៏ឱនមុខបន្ដិច រួចក៏ងើបមុខបន្ដិចវិញ ស្រាប់តែលោកអាចសម្រក់ទឹកភ្នែកបាន ជាមួយនឹងទឹកមុខក្រៀមក្រំទៀតផង។

ការសម្រក់ទឹកភ្នែកបានក្នុងរយៈពេលដ៏ខ្លីបែបនេះ ត្រូវបានអ្នកចូលទស្សនាវីដេអូខ្លះថា មកពីលោក យ៉ាឡេង មានមនោសញ្ចេតនាខ្ពស់អាចដាក់អារម្មណ៍បានគ្រប់កាលៈទេសៈ និងខ្លះទៀតយល់ថា មកពីលោក យ៉ាឡេង មានទេពកោសល្យនេះពីកំណើត។

ប៉ុន្ដែជុំវិញការលើកឡើងនេះ ត្រូវបានលោក យ៉ាឡេង បកស្រាយថា មិនចាំបាត់ទាល់តែមានទេពកោសល្យនោះទេ គឺគេគ្រាន់តែផ្ដោតអារម្មណ៍នៅក្នុងសាច់រឿង បរិយាកាសស្ងប់ស្ងាត់ និងគួបផ្សំនឹងបច្ចេកទេសដឹកនាំសម្ដែងផងដែរ។ ម្ចាស់ខ្សែភាពយន្ដរឿង "ដើម្បីកូន" រូបនេះ បញ្ជាក់ថា ទិចនិកបន្ថែមលើការសម្ដែងជាតួអង្គកម្សត់ ឬសម្រក់ទឹកភ្នែកនេះ លោកនឹងបង្ហាញជូនបន្ថែមនៅវគ្គសិក្សាមួយក្នុងសាលាកថាជ័យភាពយន្ដ។

លោកថា ការសម្ដែងក្នុងឈុតយំ តួសម្ដែងដែលត្រូវយំ ឬធ្វើទឹកមុខកម្សត់នោះ មិនចាំបាច់ទាល់តែមានការស្ដីបន្ទោសខ្លាំងៗពីអ្នកដឹកនាំថត ឬទាល់តែឲ្យតួអង្គផ្សេងជេរបញ្ចោរខ្លួន ទើបយំចេញទៀតនោះទេ៕

ដកស្រង់ពី៖Sabay