Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​ជាឡាន​ដំបូងរបស់​ Mazda ចូល​ប្រឡូក​ក្នុងពិភព Plug-in Hybrid

  • Print

មិននៅរារេទៀតទេ ពេលនេះ Mazda ក៏ចូលរួមប្រឡូកក្នុងសមរភូមិ Plug-in Hybrid នឹងគេដែរហើយ ដោយរថយន្តដំបូងគឺជាម៉ូដែល CX-60 ឆ្នាំ២០២២។

រថយន្តនេះ នឹងបង្ហាញចេញជាផ្លូវការនៅថ្ងៃទី៨មីនាខាងមុខនេះ សម្រាប់ទីផ្សារអឺរ៉ុប។Mazda មិនទាន់បង្ហាញរូបរាងពិតប្រាកដរបស់រថយន្ត CX-60 នៅឡើយទេ ប៉ុន្តែបានបង្ហាញផ្នែកប៉ាណាបន្តិច និងចង្កៀងមុខស្តាំ រួមទាំងចំហៀងខាងស្តាំ តាមរយៈវីដេអូ Teaser ដែលមានរយៈពេលត្រឹមតែ ១២វិនាទី។រថយន្ត Plug-in Hybrid ដំបូងនេះ នឹងប្រើម៉ាស៊ីនសាំងស៊ីឡាំង៤ ចំណុះ ២,៥លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ដែលផលិតបានកម្លាំងសរុប ៣០០សេះ។

ក្រៅពីនេះ វាក៏មានជម្រើសប្រើម៉ាស៊ីនសាំង Skyactiv-X និងម៉ាស៊ីនម៉ាស៊ូត Skyative-D ជាមួយនឹងប្រព័ន្ធ mild-hybrid ទំហំ 48V ផងដែរ។ ចំពោះតម្លៃ និងចំណុចលម្អិតជាច្រើនទៀតរបស់រថយន្តខាងលើ Mazda នឹងបញ្ជាក់នៅខែក្រោយ។ គួរដឹងថា រថយន្តនេះ ស្ថិតក្នុងចំណោមខ្នាត SUV ចំនួន៥ របស់ Mazda ដែលនឹងបញ្ចេញនៅឆ្នាំ២០២២ និង ២០២៣ ដែល៤ទៀតរួមមាន CX-50, CX-70, CX-80 និង CX-90៕

ដកស្រង់ពី៖sabay