Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញហើយ! Galaxy Tab S8 Ultra ថេប្លេតធំបំផុត និងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ

  • Print

ចេញហើយ! Galaxy Tab S8 Ultra ថេប្លេតធំបំផុត និងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនិយាយពីអេក្រង់មុន ថេប្លេតនេះបំពាក់ដោយអេក្រង់ធំ ទំហំ១៤,៦អ៊ីញ ប្រើបន្ទះបង្ហាញ Super AMOLED មានកម្រិតបង្ហាញ 2960x1848px ក្នុងល្បឿន 120Hz។

អេក្រង់មួយនេះ ជាអេក្រង់ដំបូងលើថេប្លេតដែលមានថ្ងាសឆក ប៉ុន្តែផ្លាស់ប្តូរមកវិញនូវគែមអេក្រង់ខ្លី ត្រឹម ៦,៣មីល្លីម៉ែត្រប៉ុណ្ណោះ។ នៅក្នុងថ្ងាកឆកនោះ វាបង្កប់នូវកាមេរ៉ាទំហំ 12MP ចំនួនពីរគ្រាប់តែម្តង ដែលមួយជាលេនទូលាយ និងមួយជាលេនធម្មតា។ កាមេរ៉ានៅចំកណ្តាលបែបនេះ វាធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់កាមេរ៉ាមុខ មានភាពធម្មជាតិជាងមុន។

ចំណែកផ្នែកខាងក្រោយវិញ ក៏មានកាមេរ៉ាចំនួន២គ្រាប់ផងដែរ ដោយមួយជាប្រភេទ លេនទូលាយ 6MP និងមួយជាលេនធម្មតា 12MP។ចំណែកឯកម្លាំងម៉ាស៊ីន វាបំពាក់ដោយ CPU ជំនាន់ចុងក្រោយ Snapdragon 8 Gen 1 ទាំងអស់គ្រប់ទីផ្សារនៅលើពិភពលោក អមដោយជម្រើស RAM 8, 12, 16 និងអង្គផ្ទុក 128/256/512GB ហើយកាន់តែពិសេស បើគិតថានៅតែមិនគ្រប់ អ្នកប្រើអាចថែម SD Card បានទៀតផង។

ប្រព័ន្ធប្រតិបត្តិការដើរដោយ Android 12 ស្រោបដោយស្បែក One UI4.1 ដែលជាការការឆ្នៃពិសេស ងាយស្រួលក្នុងការប្រើប្រាស់ជាថេប្លេតផង និងអាចប្រើជាកុំព្យូទ័រកូនកាត់ Dex បានយ៉ាងរលូន។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍ថ្មី នៅលើSoftware នេះ គឺគេអាចប្រើវាជាមួយ នឹង Samsung S22 ដើម្បីធ្វើការរួមគ្នាបាន។ជាមួយកម្លាំងម៉ាស៊ីនប៉ុននេះ វាទ្រទ្រង់ដោយថ្មទំហំ 11,200mAh អាចសាកបញ្ចូលវិញល្បឿនលឿន ៤៥វ៉ាត់។ វត្ថុធាតុដើមដែលយកមកផលិតថេប្លេតនេះ គឺធ្វើឡើងពី អាលុយមីញ៉ូម មានទម្ងន់តួខ្លួនសរុបដល់ទៅ ៧២៨ក្រោម ដែល Samsung អះអាងថាវាធន់ជាង Tab S7 ។

នៅក្នុងប្រអប់ស្រាប់វាមានភ្ជាប់មកដោយ ប៊ិក S Pen ជាស្រេច ប៉ុន្តែមិនមានភ្ជាប់មកដោយដុំសាកថ្មនោះទេ។ Samsung បើកឱ្យកម្មង់ Galaxy Tab S8 Ultra ពីថ្ងៃនេះហើយ ក្នុងតម្លៃចាប់ពី ១២៥៩ដុល្លារ នៅក្នុងទីផ្សារស្រុកយើង៕

ដកស្រង់ពី៖sabay