Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងស្ថានភាព​សុខភាព និងជំងឺប្រចាំកាយរបស់សិល្បករ-សិល្បការិនីជើងចាស់ទាំង៣ដួងនេះ

  • Print

ជឿថាប្រិយមិត្ដភាគច្រើនបានស្គាល់កវី សុម ម៉ាត់ តារាកំប្លែងតាចេក និងតារាសម្ដែងយាយណយ សំណាង ប៉ុន្ដែមានប្រិយមិត្ដតិចតួចណាស់ដែលបានដឹងសុខទុក្ខ និងជីវភាពរបស់តារាជើងចាស់ទាំងបីដួង។

ជាទៀងទាត់ សមាគមមិត្ដសិល្បៈស្ម័គ្នចិត្ដជួយសង្គម ដែលដឹកនាំដោយលោក ហេង ឡុង បានផ្ដល់គ្រឿងឧបភោគ បរិភោគ និងថវិការតិចតួចសម្រាប់សិល្បករ-សិល្បការិនីមានវ័យជរា ហើយជួបការខ្វះខាតខាងជីវភាព។

ក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះ គេឃើញសមាគមបានផ្ដល់អំណោយសប្បុរសធម៌ដល់តារាទាំង៣ដួង ហើយក៏បានបង្ហាញពីជីវភាពខ្វះខាត និងស្ថានភាពសុខភាពរបស់ពួកគាត់ផងដែរ។ លោក ឈុំ ប៊ុនឈឿន ហៅតាចេក កំពុងមានជំងឺសន្លាក់ និងក្រំខ្លួន បន្ទាប់ពីលោកជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍កាលពីប៉ុន្មានខែមុននេះ។

សម្រាប់ករណី គេឃើញលោកនៅដើរ និងបើករឺម៉កកង់បីដឹកបន្លែ និងផ្លែឈើឲ្យកូនស្រីៗលក់បាន តែការងារទាំងនេះលោកត្រូវធ្វើទាំងត្រដរ បន្ទាប់ពីជំងឺសន្លាក់ និងរបួសក្រំខ្លួនរបស់កាន់តែស្ដែងចេញ ក្នុងពេលវ័យកាន់តែចាស់ទៅហើយនោះ។

ចំណែកអ្នកស្រី ណយ សំណាង វិញក៏ត្រូវបានសមាគមទម្លាយថាមានជីវភាពខ្វះខាតដែរ ហើយអ្នកស្រី កំពុងមានជំងឺបេះដូង និងវង្វេងម្ដងៗទៀតផង។ រីឯកវីនិពន្ធ សុម ម៉ាត់ ក៏កំពុងមានជីវភាពខ្វះខាតដែរ ហើយលោកមានជំងឺលើសឈាម និងដើរមិនរួច៕

ដកស្រង់ពី៖Sabay