Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រប់គ្នាយំតាមហើយ! នាង គន្ធា ទប់ទឹកភ្នែកមិនជាប់ ក្រោយបងប្រុសរៀបរាប់ជីវិតមុនពេលល្បី

  • Print

តារាចម្រៀងទើបរះថ្មី កញ្ញា នាង គន្ធា ក្តុកក្តួលអួលដើមកហូទឹកភ្នែករហាម ក្រោយបងប្រុស រៀបរាប់ជីវិតរបស់នាងមុនពេលល្បី រហូតធ្វើឲ្យមហាជនជាច្រើន រលីងរលោងយំតាមគ្រប់គ្នា។

ថ្មីៗនេះវិដេអូមួយរបស់កម្មវិធី ពីនេះពីនោះជាមួយសុខគាក្នុងការផ្តល់កិច្ចសំភាសន៏មួយ មានទាំងសប្បាយ និងបានធ្វើឲ្យកញ្ញា នាង គន្ធា ស្រក់ទឹកភ្នែករហាមឥតឈប ក្រោយបងប្រុសរបស់នាងបានរៀបរាប់ពីជីវិតដ៏កម្សត់ក្នុងថ្ងៃប្រឡងចម្រៀងឲ្យកម្មវិធីល្បីមួយ។ ក្នុងវីដេអូនោះ បងប្រុសបង្កើតរបស់នាង បានទម្លាយរឿងមួយដែលគ្រប់គ្នាមិនធ្លាប់ដឹងពីមុន។

លោក នាង ប៊ុនថង ដែលជាបងប្រុសបង្កើតទី២របស់កញ្ញា នាង គន្ធា បានឲ្យដឹងតាមរយៈវីដេអូនោះថា តាំងពីតូចមក គន្ធា រស់នៅដោយខ្វះភាពកក់ក្តៅពីឪពុកម្តាយព្រោះពួកគាត់នៅឆ្ងាយ ដោយនាងរស់នៅមើលថែខ្លួនទាំងការហូបចុក ទាំងការរៀនសូត្រ និងស្នាក់នៅ។ហើយពេលនាងមកប្រឡងនៅភ្នំពេញចុះឡើងពួកគេទាំងពីរគ្មានលុយនោះឡើយ ទើបបងប្រុសរូបនេះសម្រេចចិត្តខ្ចីចិញ្ចៀនរបស់គេយកទៅបញ្ចាំ ៥០ដុល្លារ ដើម្បីយកលុយឲ្យប្អូន ពេលបើកប្រាក់ខែទើបយកលុយទៅលោះយកចិញ្ចៀនឲ្យគេវិញ ទាំងដែលប្រាក់ខែខ្លួនបានត្រឹមតែ១៥០ដុល្លារតែប៉ុណ្ណោះ។

លោក នាង ប៊ុនថង បានបន្តទាំងទឹកភ្នែកថា អនុស្សាវរីយ៍ដែលខ្ញុំចាំមិនភ្លេច ពេលហ្នឹងគឺ ជិតដល់ម៉ោងថត ហេវបាយ ពួកយើង៣នាក់បានហូបបាយតែកាលនុងខ្ញុំអត់ហូបបាយទេ ខ្ញុំហូបបង្អែម លុយមានតិចពេលហ្នឹង បើគិតថាហូបបាយទំាងអស់គ្នាយើងខ្វះខាតលុយធ្វើដំណើរមកវិញ ជិះម៉ូតូឌុបមកវិញ អ៊ីចឹងខ្ញុំសុខចិត្តហូបបង្អែម ដូចជាមួយចាន ១៥០០រៀល ហើយប្អូនក៏សួរខ្ញុំ ម៉េចអត់ហូបបាយ ខ្ញុំបានប្រាប់ថា បងអត់ហេវទេ ចង់ហូបបង្អែម អ៊ីចឹងក៏ឲ្យប្អូនទំាងពីរ ហូបបាយ បាយ គុយទាវ ១ចាន ៤០០០រៀល ឲ្យប្អូនហូបដើម្បីយកកំលាំងថតពេលយប់ហ្នឹង ខ្ញុំសុខចិត្តហូបបង្អែម ហើយយើងត្រៀមលុយខ្លះដើម្បីជិះម៉ូតូឌុបមកវិញ៕

ដកស្រង់ពី៖Sabay