Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការទន្ទឹងរង់ចាំមកដល់ហើយ! Redmi Note 11 កំពូលស្មាតហ្វូនរបស់ Xiaomi មានវត្តមានជាផ្លូវការណ៍នៅកម្ពុជា

  • Print

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានរៀបចំកម្មវិធីបើកបង្ហាញវត្តមានរបស់ស្មាតហ្វូនកំពូលរបស់ខ្លួនគឺ Redmi Note 11 ជាផ្លូវការណ៍ហើយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមដោយកីឡាករបាល់ទាត់អាជីពដ៏សង្ហារ និងល្បីល្បាញគឺលោក Thierry Chantha Bin ក្នុងនាមជាភ្ញៀវកិត្តិយសពិសេសសម្រាប់ព្រឹត្តិការណ៌ដ៏អស្ចារ្យនេះផងដែរ។

ស្មាតហ្វូននេះគឺមានតម្លៃ $199 សម្រាប់ទំហំ RAM 4GB និងមេម៉ូរី 64GB និងជម្រើសមួយទៀត RAM 6GB ជាមួយមេម៉ូរីដល់ទៅ 128GB តម្លៃត្រឹមតែ $229 ប៉ុណ្ណោះ ពិតជាតម្លៃដ៏ពិសេសពិតមែនបើធៀបទៅនឹងសមត្ថភាពដ៏ខ្លាំងរបស់វា។

ក្រុមហ៊ុន Xiaomi បានឲ្យដឹងថា ម៉ូឌែល Redmi Note 11 នេះបំពាក់នូវកាមេរ៉ា AI ដល់ទៅ ៤គ្រាប់ ក្នុងនោះមានកាមេរ៉ាគោលទំហំ 50MP កាមេរ៉ា ultra-wide 8MP និងទំហំ 2MP សម្រាប់កាមេរ៉ា Macro ក៏ដូចជាកាមេរ៉ា Depth sensor ផងដែរ លើសពីនេះ Redmi Note 11 ក៏បំពាក់នូវកាមេរ៉ាមុខទំហំដល់ទៅ 13MP ទៀតផង។

ចំពោះបន្ទះឈីបវិញគឺស្មាតហ្វូនមួយនេះបានប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 680 ជាប្រភេទបន្ទះឈីបដែលមានសមត្ថភាពខ្លាំងបើប្រៀបទៅនឹងស្មាតហ្វូនផ្សេងដែលមានតម្លៃប្រហែលនេះរបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែងរបស់ Xiaomi ព្រោះវាជាបច្ចេកវិទ្យាប្រតិបតិការ 6mn ដែលបានធ្វើការអភិវឌ្ឍទៅលើអាយុកាលនៃថ្មផងដែរ។

ចំណែកឯអេក្រង់វិញគឺមានទំហំ 6.43 អ៊ីញកម្រិត 90Hz អាចមើល និងអូសបានយ៉ាងលឿន លើសពីនេះវាជាអេក្រង់ប្រភេទ FHD+ AMOLED DotDisplay ផលិតនិងបង្កើនគុណភាពពណ៌ឲ្យមានភាពច្បាស់ត្រជាក់ភ្នែក ពន្លឺអេក្រង់ 1000 nits ដែលអ្នកប្រើប្រាស់នៅតែអាចអានអក្សរនៅលើអេក្រង់បានច្បាស់ទោះស្ថិតក្រោមពន្លឺថ្ងៃក៏ដោយ លើសពីនេះវាក៏ជួយសន្សំសំចៃថាមពលថ្មផងដែរ។

បើនិយាយពីកម្លាំងសាកថ្មវិញ Redmi Note 11 មានកម្លាំងសាក 33W Pro fast charging សាកថ្ម 5000mAh ពេញ 100% ប្រើពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ហើយដុំសាកល្បឿនលឿន 33W Pro fast charging នេះក៏មានភ្ជាប់មកនៅក្នុងប្រអប់រួចជាស្រេចដោយមិនចាំបាច់អោយអតិថិជនទាំងអស់ត្រូវស្វែងរកទិញឡើយ។

ចំពោះការរចនាម៉ូតវិញគឺពិតជាមានភាពទាន់សម័យនិងទាក់ភ្នែកជាមួយនឹងជម្រើសពណ៌ដល់ទៅ ៣ដូចជា Graphite Gray, Twilight Blue និង Star Blue ដែលមានទម្ងន់ត្រឹមតែ 179g តែប៉ុណ្ណោះ។ Redmi Note 11 នឹងមានដាក់លក់នៅ Xiaomi Store, Xiaomi Zone, ដៃគូរសហការ Online ដែលមានដូចជា Smile Shop, La Rue, Egets, & L192 ចាប់ពីថ្ងៃនេះ ព្រមទាំងដាក់លក់ទូទាំងប្រទេសចាប់ពីថ្ងៃទី១៣តទៅ៕

ដកស្រង់ពី៖sabay