Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុកបេះដូងឲ្យទំនេរ ២ឆ្នាំ មិនខ្វល់រឿងស្នេហា តែ August បែរជាទប់ចិត្តលែងជាប់សារភាពស្នេហ៍ Baifern

  • Print

តារាប្រុសកំពុងឡើងកូដ August Vachiravit បានបង្ហើបក្នុងបទសម្ភាសមួយជាមួយនឹងអ្នកយកព័ត៌មានជាច្រើននាក់កាលពីពេលថ្មីៗនេះ ដោយបានលើកឡើងពីរឿងថ្មីរបស់ខ្លួនដែរមានចំណងជើងថា «Love Forever After»។

មានរូបរាងសង្ហា ថែមមានសមត្ថភាពខ្ពស់បែបនេះហើយ មិនខ្វះទេ អ្នកដែលចាប់ចិត្តស្រឡាញ់ August Vachiravit ប៉ុន្តែតើអ្នកចង់ដឹងទេថា បុរសម្នាក់នេះពេញចិត្តនារីបែបណាវិញ? លោកបានបង្ហើបថា នាពេលនេះ ខ្លួនមិនទាន់មានម្ចាស់បេះដូងទេ ហើយបេះដូងរបស់ខ្លួនទំនេររយៈពេល ២ឆ្នាំហើយ។

បន្ថែមពីលើនេះ August ក៏បានឲ្យដឹងថាពីមុន លោកធ្លាប់មានស្នេហាជាមួយទាំងអ្នកក្រៅរង្វង់សិល្បៈ ហើយក៏មានអ្នកសិល្បៈដែរ ប៉ុន្តែស្នេហាទាំងនោះមិនបានស្ថិតស្ថេរយូរអង្វែងទេ ពោលគឺត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ និយាយដល់ ថាតើអ្នកណាដែលលោកពេញចិត្ត តារាប្រុសរូបនេះបានឲ្យដឹងថា គឺ Baifern Pimchanok ជា Ideal Type របស់ខ្លួន (ប្រភេទនារីដែលលោកពេញចិត្ត)។

ទោះជាពេញចិត្តក្ដី ក៏មកទល់ពេលនេះ លោកមិនទាន់បានជួប ជជែកផ្ទាល់ជាមួយនឹងរៀមច្បងរូបនេះនៅឡើយទេ។ ប៉ុន្តែនិយាយដោយស្មោះអស់ពីចិត្ត គឺ August តែងចុច Like គ្រប់រូបដែល Baifern បង្ហោះ ហាក់ចូចជាមិនចេះហត់ទេ ហើយក៏មិនឲ្យរំលងដែរ៕

ដកស្រង់ពី៖Sabay