Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចង់បាន Lisa និង Jennie ធ្វើជាតារាប្រចាំ Brand នីមួយៗត្រូវសួរខ្លួនឯងថាហ៊ានចាយធំកម្រិតនេះឬអត់?

  • Print

អ្នកណាក៏បានជ្រាបដែរថា Lisa និង Jennie (BLACKPINK) គឺជាតារាស្រី K-Pop ដ៏មានឥទ្ធិពលនាពេលបច្ចុប្បន្ន។ ក្រៅពីភាពជោគជ័យក្នុងវិស័យតន្ត្រី សមាជិក BLACKPINK ក៏វាយលុកមិនធម្មតាដែរក្នុងការងារថតស្ប៉តពាណិជ្ជកម្ម។

សន្ធឹកនៃភាពល្បីល្បាញរបស់ពួកគេនៅជុំវិញពិភពលោកហក់ឡើងដល់កម្រិតនេះ ដូច្នេះក៏គ្មានអ្វីត្រូវភ្ញាក់ផ្អើលដែរចំពោះតម្លៃខ្លួនសម្រាប់ការងារជាតារាតំណាងរបស់ផលិតផល Brand ល្បីៗ។ បើផ្អែកតាមសេចក្ដីរាយការណ៍ គិតតែ Lisa ម្នាក់ ពេលចូលរួមកម្មវិធីអ្វីមួយក្នុងរយៈពេល ២ម៉ោង គឺម្ចាស់កម្មវិធីត្រូវចំណាយខ្ទង់ ១៥២ ៧០០ដុល្លារ។

បើចង់បាននាងបង្ហាញវត្តមានលើទូរទស្សន៍ កម្មវិធីត្រូវចំណាយយ៉ាងតិច ៣០៥ ០០០ដុល្លារ ស្របពេលការបង្ហាញមុខក្នុងខ្សែភាពយន្ត អាចនឹងខ្ទង់ ១៥០ ០០០ដុល្លារ។ ទោះជាយ៉ាងណា សម្រាប់ការចុះកិច្ចព្រមព្រៀងជាមួយ Brand ណាមួយទាំងមូល នោះតម្លៃខ្លួនរបស់នាងគឺឡើងដល់ ៦១១ ០០០ដុល្លារ។ ឈានដល់ Jennie វិញ បើតាមការឲ្យដឹងពី ACE Bed Korea បានបញ្ជាក់ថាកុងត្រាកិច្ចព្រមព្រៀងជាមួយ Brand អ្វីមួយ គឺខ្ទង់ពី ៥០០ ០០០ដុល្លារ ទៅ ៨០០ ០០០ដុល្លារ។

តម្លៃនេះពិតជាខ្ពស់ ប៉ុន្តែគ្រប់ Brand ណាដែលមាននាងជាតារាដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ច្បាស់ណាស់ប្រយោជន៍ដែលពួកគេទទួលបានក៏ច្រើនទៅតាមនោះដែរ។ ដោយឡែកបើចង់បាន Jennie មកធ្វើជាទូតសុឆន្ទៈប្រចាំ Brand នោះ ពួកគេត្រូវចំណាយយ៉ាងហោចណាស់ ៦០ ០០០ ដុល្លារ ក្នុងមួយឆ្នាំទៅឲ្យ Jennie។

ដូចកាលពីឆ្នាំ ២០២០ YouTube Channel មួយឈ្មោះ KOOKIELIT បានវិភាគថាសមាជិក BLACKPINK អាចរកបានលើសពី ៨លានដុល្លារ ទៅទៀតក្នុងមួយឆ្នាំ គិតតែចំណូលបានពីនាមជាទូតសុឆន្ទៈប៉ុណ្ណោះ។ បន្ថែមពីលើនេះបើគិតពីទ្រព្យសរុបវិញ Lisa ថែមទាំងបានជាប់ក្នុងកំពូលតារាទាំង ៣០ ដែលមានមានជាងគេប្រចាំវិស័យ K-Pop ជាមួយនឹងទ្រព្យ ១៥លានដុល្លារ ស្របពេល Jennie ជាម្ចាស់ទ្រព្យខ្ទង់ ១០លានដុល្លារ៕

ដកស្រង់ពី៖Sabay