Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកមុខភ្ញាក់ផ្អើលរបស់បវរកញ្ញាទាំង៤ ដួង នេះ ត្រូវគេចាប់បានដ៏កម្រ ហើយផ្ដល់អត្ថន័យយ៉ាងសមរម្យទៀត

  • Print

ប្រិយមិត្ដប្រាកដជាបានដឹងច្បាស់ពីសកម្មភាពប្រកួតនៅលើឆាករបស់បវរកញ្ញាចក្រវាលទាំង៤ដួង ទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ។ ថ្ងៃនេះ Page ឈ្មោះ “Beauty Pageant Reviewer” បានរំលឹកឡើងវិញនូវស្នាមស្នាមញញឹមដ៏ភ្ញាក់ផ្អើល ហើយគេចាប់រូបភាពបានដោយកម្រ មកបង្ហាញជូនប្រិយមិត្ដ។

Page ដដែលបានបង្ហោះរូបមួយសន្លឹកដែលមានកញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា កញ្ញា រ៉េត សារីតា និងកញ្ញា ងិន ម៉ារ៉ាឌី។ បវរកញ្ញាទាំង៤ដួង ត្រូវបានគេដាក់រូបថតតាមលំដាប់លំដោយ ជាមួយនឹងការផ្ដល់ការអត្ថាធិប្បាយលើស្នាមញញឹមនីមួយនោះ។ 2018 រឿនណាត៖ មកបែបអត់ល្បី ជាក្មេងស្រីដែលមកប្រកួតបែបធម្មតា ព្រោះជាឆ្នាំដែលគ្រប់គ្នាសង្ឃឹមទៅលេី លីហួរ តែសំនួរចុងក្រោយរឿនណាតធ្វេីឲ្យគ្រប់គ្នាចំហមាត់។

ស្រែកនៅក្នុងរូបនេះ បែប ហាស់ ជាប់អញមែន? 2019 សំណាង អេលីណា៖ មកបែបជាក្មេងស្រីដែលមានការសិក្សាល្អ ទោះឆ្នាំនោះទម្រង់រូបរាងរបស់នាងបែបក្មេងស្រីពិតមែន តែចំណេះដឹងអាចយកជាការបាន។ យំ រំភេីបបែប cute cute។ 2020 រ៉េត សារីតា៖ គម្រោងមកនឹង យកមកុដ តែរូបសម្រស់សារីតាមកនៅចាញ់ប្រៀបគេ មិនទុកចិត្តថាគេយក ចំណេះដឹង រឺយករូបសម្រស់ នៅឆ្នាំនោះ។ តែយ៉ាងណា ចំណេះដឹងនាងខ្លាំងពេក រហូតដល់គណៈកម្មការព្រមប្រគល់តំណែងឲ្យ ។

Reaction ពេលនោះ បែបគិតថា ហាស់ ស្តាប់ច្រលំទេដឹង ជាប់ខ្ញុំមែន? 2021 ងិន ម៉ារ៉ាឌី៖ មិនខុសពីសារីតាទេ មកគឺមកយកមកុដ អាចថាឆ្នាំ2021 ជាឆ្នាំសំណាងរបស់នាង ព្រោះបេក្ខភាពម្នាក់ៗនៅខ្វះចន្លោះច្រេីន រហូតដល់នាងបានគ្រងតំណែងមួយនេះដោយងាយស្រួលដោយនាងបានស្វែងយល់ពីកម្មវិធីបានច្បាស់ជាងគេ។ ស្រែកយំនៅពេលនោះ គឺស្រែកឲ្យអស់ពីចិត្តដែលខំស៊ូមកយ៉ាងលំបាក មួយជាតិគ្រងមកុដម្តង សុំយំឲ្យអស់៕

ដកស្រង់ពី៖Sabay