Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយយុទ្ធ ទើបបង្ហាញផ្ទះដ៏កម្សត់របស់ខ្លួន ឥឡូវលេចដំណឹងថាឪពុកឈឺធ្ងន់ត្រូវបញ្ជូនមកសង្គ្រោះនៅភ្នំពេញ

  • Print

ថ្ងៃនេះមានការចាប់អារម្មណ៍ខ្លាំងលើស្ថានភាពគ្រួសារតារាកំប្លែងនាយយុទ្ធ បន្ទាប់ពីគេឃើញលោកទើបធ្វើដំណើរដល់ផ្ទះតូចដ៏កម្សត់របស់ខ្លួនក្នុងខេត្ដបាត់ដំបងកាលពីព្រឹកមិញ ស្រាប់តែនៅមុននេះបន្ដិចគេឃើញលោកបង្ហោះរូបថតភ្ជាប់ជាមួយដំណឹងថា ឪពុករបស់លោកឈឺ ហើយត្រូវបញ្ជូនមកព្យាបាលនៅភ្នំពេញ។

នាយយុទ្ធ និយាយថា នៅថ្ងៃទី១៥ ខែកុម្ភៈ នេះ ខ្លួនបាននាំឪពុកមកដល់ភ្នំពេញហើយ ប៉ុន្ដែលោកមិនទាន់បានចូលឆ្លើយសំណួរជាច្រើនពីអ្នកគាំទ្រ និងមិត្ររួមអាជីពនោះទេ។ ប៉ុន្ដែតាមរយៈរូបភាពដែលបង្ហាញដោយតារាប្រុសរូបនេះ គេឃើញលោកឪពុករបស់លោករស់នៅក្នុងខ្ទមកម្សត់ស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ ក៏ប្រញាប់បញ្ជូនមកព្យាបាលតែម្ដង។

កាលពីព្រឹកមិញនេះដែរ នាយយុទ្ធ ក៏បានបង្ហោះវីដេអូ ព្រមទាំងរូបថតជាច្រើនសន្លឹកចេញពីចម្ការដែលមានខ្ទមកម្សត់តូចមួយដែលលោកអះអាងថា រូបលោក និងគ្រួសារធ្លាប់ជ្រកកោនវាអស់រយៈពេលជាង២០ឆ្នាំមកហើយ។ នាយយុទ្ធ៖ “ផ្ទះកម្សត់របស់ម្ដាយខ្ញុំ បែកគ្នារយៈពេល២០ឆ្នាំជាង ពេលនេះបាត់ជណ្ដើហើយនៅតែសរសរផ្ទះ ដោយសារមានម្ដាយខ្ញុំនៅផ្ទះមួយនេះ ទើបមានខ្ញុំរហូតដល់ថ្ងៃនេះ។ ខ្ញុំបែកគ្នាជាមួយផ្ទះមួយនេះ រសជាតិជីវិតខ្ញុំមិនអាចបំភ្លេចបាន គឺផ្ទះដ៏ចាស់មួយនេះ”។

គិតត្រឹមម៉ោង២កន្លះ ថ្ងៃទី១៥ ខែកុម្ភៈ Sabay មិនទាន់អាចរកប្រភពទាក់ទងនាយយុទ្ធ ដើម្បីលម្អិតព័ត៌មាននេះបាននៅឡើយទេ។ រីឯទំព័រហ្វេសប៊ុករបស់លោកដែលបានបញ្ចេញដំណឹងដ៏កម្សត់នេះ ក៏មិនទាន់បានឆ្លើយតបអ្វីទៀតទៅកាន់មិត្ដរួមអាជីព និងអ្នកគាំទ្រដែលចង់ដឹងពីស្ថានភាពជំងឺឪពុករបស់លោក និងស្ថានភាពជីវភាពរបស់លោកបច្ចុប្បន្ននៅឡើយដែរ៕

ដកស្រង់ពី៖Sabay