Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BIGHIT MUSIC ប្រកាសជាឱឡារិកពីព្រឹត្តិការណ៍ប្រគំតន្ត្រី BTS នៅទឹកដីកំណើតប្រទេសកូរ៉េ

  • Print

នៅថ្ងៃទី ១៦ ខែកុម្ភៈ ផលិតកម្ម BIGHIT MUSIC បានប្រកាសលើ Weverse ពីកាលវិភាគនៃការប្រគំតន្ត្រីរបស់ BTS ដែលនឹងកើតឡើងក្នុងពេលខាងមុខ។ BIGHIT MUSIC បានបង្ហើបថា BTS នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រី ៣ថ្ងៃនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្រុមនឹងសម្ដែងជុំគ្នានៅថ្ងៃទី១០, ១១ និង ១៣ ខែមីនា នៅពហុកីឡដ្ឋាន Olympic Stadium។ ដោយឡែកសម្រាប់ការចូលរួមវិញ គឺអាចនឹងមានជម្រើសសម្រាប់ការបើកចូលទស្សនាផ្ទាល់ ប៉ុន្តែក៏មានការដាក់ឲ្យទស្សនាតាមប្រព័ន្ធអនឡាញដែរ។ BIGHIT MUSIC ក៏បានអរគុណដល់ក្រុមអ្នកគាំទ្រកូរ៉េ (K-ARMY) ដែរ ចំពោះការរង់ចាំការមកដល់របស់ក្រុមដ៏សែនយូរ៖ «យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ARMY ទាំងអស់គ្នាសម្រាប់ការរង់ចាំយ៉ាងអត់ធ្មត់ នូវការប្រគំតន្ត្រីផ្ទាល់ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសកូរ៉េ»។

យ៉ាងណាមិញ កូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយទេ ដូច្នេះក៏នឹងមានការរឹតបន្តឹងសម្រាប់អ្នកគាំទ្រដែលមានបំណងចូលរួមទស្សនាផ្ទាល់។ ដូច្នេះព្រឹត្តិការណ៍ក្នុងសម័យកាលមេរោគរាតត្បាតនេះ នឹងមិនអនុញ្ញាតឲ្យអ្នកគាំទ្រស្រែក Chant (ស្រែកច្រៀងបន្ទោរ) ងើបឈរហក់លោតដូចរាល់ដងទេ។ ប៉ុន្តែអ្វីដែលគ្រប់គ្នានៅតែអាចធ្វើបានគឺ ចូលរួមលើកទឹកចិត្ត អមជាមួយការទះដៃសាទរធម្មតា។

សម្រាប់ BTS វិញ បានជោគជ័យរួចហើយ សម្រាប់ការប្រគំតន្ត្រី PERMISSION TO DANCE ON STAGE ដែលធ្វើនៅ Los Angeles, California ក្នុងពហុកីឡដ្ឋាន SoFi Stadium កាលពីឆ្នាំមុន។ វាជាអ្វីដែល ARMY ទន្ទឹងរង់ចាំ ទោះស្ថិតក្នុងបរិបថកូវីដ១៩ ប៉ុន្តែសង្ឃឹមថាគ្រប់គ្នានឹងបង្កើនការការពារខ្លួនឲ្យបានកាន់តែខ្លាំង៕

ដកស្រង់ពី៖Sabay