Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រេកអរ! អៀម វណ្ណី ធូចិត្តច្រើនហើយ ក្រោយឪពុកវះកាត់បានជោគជ័យ

  • Print

តារាចម្រៀងលោក អៀម វណ្ណី បានធូចិត្តច្រើនហើយ ក្រោយលោកឪពុកទទួលការវះកាត់បានជោគជ័យ។ តារាចម្រៀងលោក អៀម វណ្ណី បន្ទាប់ពីសោកសៅពេលទទួលបានដំណឹងថា ឪពុករបស់លោកត្រូវបញ្ជូនទៅមន្ទីរពេទ្យរុស្សីដើម្បីវះកាត់កាលពីម្សឹលមិញរួចមក ស្រាប់តែព្រឹកនេះលោកហាក់បានធូចិត្តច្រើន បន្ទាប់ពីឪពុកត្រូវវះកាត់ដោយទទួលបានជោគជ័យ តែក៏ត្រូវទទួលការតាមដានជាបន្តរទៀតផងដែរ។

បញ្ជាក់ផងដែរថា កាលពីម្សឹលមិញនេះឪពុករបស់លោក អៀម វណ្ណី ត្រូវចូលមន្ទីរពេទ្យដើម្បីវះកាត់ ព្រោះគាត់មានជំងឺតំរងនោម ហើយមានដុះសាច់នៅរន្ធបង្ហួរនោម ទើបធ្វើឲ្យស្ទះទឹកនោមនិងចុកឈឺនៅកន្លែងតំរងនោមតែម្តង ទើបពេទ្យតំរូវឲ្យវះកាត់ បើមិនវះទេ វាអាចឈឺឡើងត្រឡប់មកវិញដដែល។

ឪពុករបស់ វណ្ណី ឈឺអស់រយៈពេលច្រើនឆ្នាំមកហើយ តែមិនសូវខ្លាំង ដោយគ្រាន់តែលេបថ្នាំតាមធម្មតាតែប៉ុណ្ណោះ តែឥឡូវទើបមានបញ្ហាខ្លាំងដោយនោមមកចេញឈាមតែម្តង ទើបពេទ្យតំរូវឲ្យមកមន្ទីរពេទ្យភ្នំពេញដើម្បីវះកាត់។

ពេលទទួលបានដំណឹងថាឪពុកជិតវះកាត់ វណ្ណី មានអារម្មណ៏ភ័យ ហើយក៏បារម្ភខ្លាំងណាស់ដែរ ព្រោះថាលោកធ្លាប់មានបទពិសោធន៏ជាមួយបងប្រុសទី២របស់លោកកន្លងមកគាត់បានស្លាប់ដោយសារវះកាត់ ដោយជំងឺមហារីក ដូចនេះជំងឺមហារីកពេលត្រូវមុខកាំបិទវាលេចមុខឡើងច្ចឹងធ្វើឲ្យគាត់មិនអាចទ្រាំទ្របានរហូតស្លាប់កាលពីឆ្នាំ២០២០កន្លងទៅ។ ដូចនេះធ្វើឲ្យលោកបារម្ភខ្លាំង ក្រោយលឺដំណឹងថាឪពុករបស់លោកត្រូវវះកាត់៕

ដកស្រង់ពី៖Sabay