Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្លែកភ្នែក! ក្រោយភ្ជាប់ពាក្យ លី ណូរ៉ា នាំគូដណ្ដឹងទៅបង្អួតសម្រស់នៅតំបន់អង្គរ

  • Print

តារាសម្ដែងប្រុស លី ណូរ៉ា ដែលទើបតែភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់នៅខេត្ដកំពង់ចាម បានបង្ហាញរូបថតជាច្រើនសន្លឹកជាមួយគូដណ្ដឹងក្នុងឈុតបុរាណខ្មែរ នាតំបន់អង្គរ ខេត្ដសៀមរាប។

ក្នុងឈុតបុរាណ បង្កប់ដោយភាពផ្អែមល្ហែមក្នុងមានជាគូដណ្ដឹងថ្មីថ្មោងនោះ លី ណូរ៉ា ក៏រំលេចនូវពាក្យលើកស្ទួយវប្បធម៌ជាតិដែរ។ តារាសម្ដែងរូបនេះ និយាយថា៖ “ប្រាសាទអង្គរវត្ដ ជាដួងព្រលឹងជាតិខ្មែរ…វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កាន”។ អ្វីដែលគេចាប់អារម្មណ៍ជាងនេះ គឺរូបសម្រស់របស់កូនក្រមុំ ស្អាតប្លែក ដោយអ្នកខ្លះលាន់មាត់ថា ស្មានតែរូបក្រមួន ឬទេពអប្សរ។

ជាស្ដែងលោក វ៉ាត លីម៉េង ក៏បានចូលទស្សនារូបថតទាំងនេះដែរ ហើយសរសើរថា ស្អាត ដោយនឹកស្មានថាតែរូបក្រមួន។ ក្រៅពីពាក្យជូនពរ និងកោតសរសើរចំពោះរូបសម្រស់របស់លោក លី ណូរ៉ា និងគូដណ្ដឹងនោះ ក៏មានអ្នកគាំទ្រជាច្រើន ចង់ឃើញគូស្នេហ៍ថ្មោងថ្មីនេះចោលរោងជ័យឲ្យបានឆាប់ និងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលដូចតារាល្បីៗមួយចំនួនទៀតដែរ៕

ដកស្រង់ពី៖Sabay