អៀម វណ្ណី ជួបរឿងផ្ទួនៗ ឪពុកទើបវះកាត់ បែរប្រពន្ធត្រូវជួបគ្រោះថ្នាក់ចរាចរណ៏ចូលសង្រ្គោះបន្ទាន់
- Details
- Category: Other News
តារាចម្រៀង អៀម វណ្ណី ទើបតែបានធូចិត្តបន្តិចរឿងឪពុកចូលពេទ្យវះកាត់ ឥឡូវស្រាប់តែប្រពន្ធជាទីស្រលាញ់បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៏ម្នាក់ទៀតចូលពេទ្យសង្គ្រោះបន្ទាន់ទៀត។
នៅប៉ុន្មានាទីមុននេះលោក អៀម វណ្ណី បានបង្ហោះរូបភាពប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៏ជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយបាននិយាយថា ឆាប់ជាអូនសម្លាញ់ ។
ក្រោយជួបគ្រោះថ្នាក់ចរាចរណ៏ភ្លាមលោក អៀម វណ្ណី បានឲ្យSabay ដឹងថា នាងរីដែលជួបគ្រោះថ្នាក់ចរាចរណ៏នេះគឺជាភរិយារបស់លោក រវាងឡាននិងម៉ូតូ ដោយខាងភាគីឡានជាអ្នកមកបុកប៉ះម៉ូតូរបស់ភរិយាលោក ដែលហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ៅង ១១ ព្រឹកថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំំ២០២២។
លោកបានបន្ថែមទៀតថា ភរិយា របស់លោកឈ្មោះ នីការ ឥឡូវត្រូវបានចូលមន្ទីរពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់ហើយ មិនទាន់ដឹងយ៉ាងណានោះទេ។ បញ្ជាក់ផងដែរថា កាលពីម្សឹលមិញនេះឪពុករបស់លោកត្រូវបានចូលមន្ទីរពេទ្យដើម្បីវះកាត់ទើបទទួលបានជោគជ័យនិងធូបន្តិច ស្រាប់តែនៅថ្ងៃនេះស្រាប់តែលេចដំណឹងភរិយារបស់លោកជួបគ្រោះថ្នាក់ចរាចរណ៏ទៀតហើយ៕
ដកស្រង់ពី៖Sabay