Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដូចការសង្ស័យមែន! សំណាង អេលីណា បង្ហើបរឿងមានគូស្នេហ៍មានវ័យស្របាលគ្នា

  • Print

នៅដើមឆ្នាំ២០២២ នេះ មានអ្នកគាំទ្រ និងមិត្ដភក្ដិបវរកញ្ញាចក្រវាលឆ្នាំ២០១៩ សំណាង អេលីណា ខ្លះផង បានខ្សឹបខ្សៀវគ្នារឿងស្នេហារបស់តារាស្រីរូបស្រស់នេះ។

ប៉ុន្ដែពួកគេមិនបានដឹងស៊ីជម្រៅលើទំនាក់ទំនងនេះទេ ដោយគ្រាន់តែដឹងថា សំណាង អេលីណា មានសង្សារហើយ។ ទាក់ទងនឹងការលើកឡើងនេះ សំណាង អេលីណា បានបញ្ជាក់តាមរយៈSabay ក្នុងឱកាសដែលកញ្ញាបានចូលរួមក្នុងកម្មវិធីមួយឈ្មោះថា "ជំនួបបវរកញ្ញាចក្រវាលទាំង៤ជំនាន់" កាលពីពេលថ្មីៗកន្លងទៅថា រូបនាងពិតជាមានសង្សារទៅហើយមែន ប៉ុន្ដែកញ្ញាមិនទាន់បានគិតគូដល់រឿងរៀបការអ្វីនោះទេ ហើយកញ្ញាក៏មិនទាន់ចង់បញ្ចេញឈ្មោះ ឬអត្ដសញ្ញាណបុរសម្នាក់នោះដែរ គឺរង់ចាំដល់ការងារសិល្បៈជោគជ័យខ្លាំងសិន។

សំណាង អេលីណា៖ “មាននោះ(សង្សារ) គឺមានហើយ តែប្អូនគ្រាន់តែប្រាប់បានថា គាត់មិនមែនជាអ្នកសិល្បៈទេ ហើយគាត់មានវ័យស្រកខ្ញុំដែរ។ គាត់ជាមនុស្សសាមញ្ញៗទេបង...ហើយខ្ញុំក៏ចូលចិត្ដមនុស្សសាមញ្ញៗ ចូលចិត្ដនិយាយត្រង់ទៅត្រង់មក តែរឿងអស់នេះនៅវែងឆ្ងាយណាស់បង"។

ចាប់តាំងពីកញ្ញា សំណាង អេលីណា ប្រឡូកក្នុងវិស័យសិល្បៈតាមរយៈដើរម៉ូដ ឆ្នាំ២០១៩ គេមិនដែលលេចឮរឿងអាស្រូវស្នេហា ឬការខ្សឹបខ្សៀវរឿងស្នេហារបស់កញ្ញានោះទេ។

កញ្ញា ក៏មិនដែលបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសណាម្នាក់ ក្រៅតារាសម្ដែងដែលថតនៅក្នុងស្ពតពាណិជ្ជកម្ម ឬនៅក្នុងរឿងដែរ។ ថ្មីៗនេះ សំណាង អេលីណា មានឱកាសបានជួបជាមួយបុរសៗច្រើនរូបក្នុងនាមជាដៃគូសម្ដែងភាពយន្ដ ព្រោះកញ្ញាចាប់ផ្ដើមទទួលថតរឿង បន្ទាប់ពីបដិសេធមិនទទួលថតជាច្រើនឆ្នាំដោយបញ្ហាជាប់រវល់នឹងការសិក្សារ ព្រមទាំងជាប់រវល់ដើរម៉ូដ និងថតស្ពតប៉៉ុន្ដែកញ្ញា បានបញ្ជាក់ច្បាស់ហើយថា បុរសដែលនាងស្រឡាញ់នោះ មិនមែនជាអ្នកសិល្បៈទេ ដូច្នេះបុរសផ្សេងដែលទស្សនិកជន អាចនឹងឃើញស្និទ្ធស្នាលនោះ គឺគ្រាន់តែជាបុរសក្នុងនាមជាដៃគូសម្ដែងប៉ុណ្ណោះ៕ដែលមានកុងត្រាខ្លីៗជាមួយក្រុមហ៊ុននានា។

ដកស្រង់ពី៖Sabay