Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំ Pleng Music Awards 2022 ត្រៀមបង្ហាញរឿងអស្ចារ្យឆាប់ៗ

  • Print

Pleng បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំមួយគឺ ពានរង្វាន់ Pleng 2022 ដោយការបង្កើតនេះគឺក្នុងគោលបំណងគាំទ្រ ក៏ដូចជាលើកទឹកចិត្តចំពោះតារាចម្រៀង អ្នកនិពន្ធ និងផលិតករតន្ត្រីដែលបានខិតខំបង្ហាញសា្នដៃ សម្រេចសមិទ្ធិផលជាច្រើនប្រភេទប្រចាំប្រទេសកម្ពុជា ហើយក៏សុទ្ធតែជាអ្វីដែលមានក្នុងកម្មវីធី Pleng App ដែរ។

នេះជាកម្មវិធីប្រគល់ពានរង្វាន់ធំថ្មីសម្រាប់ប្រទេសកម្ពុជា ដោយនឹងបង្ហាញជើងខ្លាំង ដែលត្រូវទទួលពានជាច្រើនប្រភេទ សរុបដល់ទៅ ១១ រួមមាន៖

១. ពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ»

២. ពានរង្វាន់ «សិល្បករប្រចាំឆ្នាំ»

៣. ពានរង្វាន់ «សិល្បការិនីប្រចាំឆ្នាំ»

៤. ពានរង្វាន់ «សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ»

៥. ពានរង្វាន់ «ចម្រៀងរួមគ្នាប្រចាំឆ្នាំ»

៦. ពានរង្វាន់ «វីដេអូចម្រៀងប្រចាំឆ្នាំ»

៧. ពានរង្វាន់ «ក្រុមចម្រៀងប្រចាំឆ្នាំ»

៨. ពានរង្វាន់ «បទចម្រៀងស្ដាប់ច្រើនជាងគេ»

៩. ពានរង្វាន់ «សិល្បករស្ដាប់ច្រើនជាងគេ»

១០. ពានរង្វាន់ «សិល្បការិនីស្ដាប់ច្រើនជាងគេ»

១១. ពានរង្វាន់ «ពានរង្វាន់សមិទ្ធផលដ៏អស្ចារ្យនៃជីវិត»

គួរបញ្ជាប់ថា កម្មវិធីពានរង្វាន់ Pleng 2022 លោកអ្នកចូលរួមបោះឆ្នោតគាំទ្រ សិល្បករ សិល្បការិនី និង បទចម្រៀងដែលអ្នកពេញចិត្តឥឡូវបានទាំងអស់គ្នា។

ដើម្បីចូលរួមបោះឆ្នោតអ្នកគ្រាន់តែចូលទៅកាន់ Pleng app http://pleng.smart.com.kh/music/s ហើយស្វែងរក Banner ដែលមានរូបភាពពានរង្វាន់ Pleng 2022 ហើយចុចបោះឆ្នោតឥឡូវនេះ ចុះឈ្មោះជាមួយលេខទូរសព្ទ រួចចុច (send code) ដើម្បីទទួលយកលេខកូខ ៦ខ្ទង់មកបញ្ចូល (បញ្ជាក់៖ អាចចូលរួមបោះឆ្នោតបានគ្រប់ប្រព័ន្ធទូរសព្ទទាំងអស់)។ សម្រាប់ព័ត៌មានបន្ថែមសម្រាប់កម្មវិធី សូមចូលទៅកាន់៖ https://www.smart.com.kh/km/pleng-music-awards/

 

ដកស្រង់ពី៖Sabay