Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បីថា Lomon និង Jihu ទំនងគ្មានមុខក្នុងរឿង «All Of Us Are Dead» រដូវកាលទី២ ព្រោះហេតុផលសំខាន់

  • Print

ស៊េរីរឿងភាគរបស់ Netflix គឺ «All Of Us Are Dead» ពិតជាកើនសន្ទុះនៃការគាំទ្រច្រើន ហើយក្រោយរដូវកាលទី១បញ្ចប់ គ្រប់គ្នាក៏កំពុងរង់ចាំយ៉ាងអន្ទះសារនូវការមកដល់របស់រដូវកាលទី ២។

អ្នកតាមដានច្បាស់ជាចង់ដឹងថា តើតួអង្គទាំងអស់នឹងជួបប្រទះរឿងអ្វីទៀត? ពិសេសតួសំខាន់មាន Cheong San, On Jo, Su Hyeok និង Nam Ra។ ទោះជាយ៉ាងណា ថ្មីៗស្រាប់តែមានព័ត៌មានលេចឮថា Park Ji Hu (តួ On Jo) អាចនឹងមិនមានវត្តមានក្នុងរដូវកាលទី ២នេះទេ ព្រោះថ្មីៗនាងទើបទទួលថតរឿងដល់ទៅ ២ ឯណោះមាន «Concrete Utopia» និង «Little Women» ដែលជាឱកាសនាងបានសហការការងារជាមួយនឹងតារាល្បីលំដាប់ A មាន Lee Byung Hun, Park Bo Young, Park Seo Joon និង Kim Go Eun ជាដើម។

ចំណែក Park Solomon (តួ Su Hyeok) វិញ ក៏អាចនឹងអវត្តមានដូចគ្នា ព្រោះលោកបានទទួលថតភាពយន្តខ្នាតធំ «Third Person Revenge» នាពេលខាងមុខដ៏ខ្លី។ អាស្រ័យលើពេលវេលាដែលត្រូវបែងចែកលើការងារដ៏សែនមមាញឹកនេះ មានពាក្យចចាមអារ៉ាមថា អ្នកទាំង ២ ទំនងជាមិនអាចចូលរួមសម្ដែងក្នុងរឿង «All Of Us Are Dead» ដែលត្រូវថតនៅខែ មេសា ឬ ឧសភានេះទេ។

ទោះជាយ៉ាងណា គ្រប់គ្នានៅរង់ចាំព័ត៌មានច្បាស់សិន ពោលគឺចាំការបញ្ជាក់ជាផ្លូវការរបស់សាមីខ្លួនសិន៕

ដកស្រង់ពី៖Sabay