Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ! កញ្ញាសុខ ពិសី បានក្លាយជាទូតសុឆន្ទៈរបស់តែបៃតងអូអុិឈិជាផ្លូវការហើយ

  • Print

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនអេច អេស ស៊ីបើវើរីច បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងតែបៃតងអូអុិឈិ និងតារាចម្រៀងដ៏ល្បី គឺកញ្ញាសុខ ពិសី។

លោក សុខ ចេមមី អគ្គនាយកក្រុមហ៊ុនអេច អេស ស៊ីបើវើរីច បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់កញ្ញាសុខ ពិសី ក្នុងនាមជាទូតសុឆន្ទៈរបស់ផលិតផលតែបៃតង អូអុិឈិ ប្រចាំនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា៖ «តែបៃតងអូអុិឈិមានដើមកំណើតពីប្រទេសជប៉ុន និងជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជាដោយសារតែវាមានរសជាតិឆ្ងាញ់ និងគុណភាពល្អផលិតឡើងដោយប្រើនូវបច្ចេកវិទ្យាខ្ពស់ ឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់ មុននឹងចរាចរនៅលើទីផ្សារដើម្បីធានាបាននូវគុណភាព និងរសជាតិផលិតផលដែលផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់។ បច្ចុប្បន្ន អូអុិឈិ មានលក់នៅគ្រប់ទីកន្លែង ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែករកផលិតផលនេះមកពិសា»។

កញ្ញា សុខ ពិសី បានឲ្យដឹងថា កញ្ញាពិតជាមានមោទនភាព និងសេចក្តីរីករាយដែលបានក្លាយជា ទូតសុឆន្ទៈតំណាងផលិតផលតែបៃតងអូអុិឈិ ពីព្រោះកញ្ញាក៏ជាអ្នកគាំទ្រម្នាក់របស់តែបៃតងអូអុិឈិដែរ។ កញ្ញាជ្រើសរើសញ៉ាំតែបៃតងអូអុិឈិដោសសារវាមានរសជាតិឆ្ងាញ់ គុណភាពល្អ និងផ្តល់ប្រយោជន៍ សម្រាប់សុខភាព។ អ្វីដែលពិសេសទៅទៀតនោះគឺងាយស្រួលដាក់តាមខ្លួន និងអាចញ៉ាំបានគ្រប់ពេល និងគ្រប់កម្មវិធី៕

ដកស្រង់ពី៖Sabay