Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្កេតចរិតគ្នា ក្រោយការរួចជាង ១០ឆ្នាំ ចុងក្រោយ ខាត់ សុឃីម ហៅប្ដីថា «គល់ឈើ»

  • Print

មហាជនជាច្រើននាក់តែងសម្ដែងក្ដីរំភើប និងរីករាយនូវចំណងស្នេហ៍ចាស់ទុំរបស់តារាពហុជំនាញ ខាត់ សុឃីម និងស្វាមី (លោក អ៊ិន សុបញ្ញា ហៅ ផាណូ) ក្រោយចាប់ដៃគ្នាជាប្ដីប្រពន្ធ ព្រមទាំងសាងគ្រួសារយ៉ាងមានសុភមង្គល។

មួយវិញទៀត អ្នកណាក៏ដឹងដែរថា តារាស្រីជើងចាស់រូបនេះ ស្រឡាញ់ស្វាមីកម្រិតណាដែរ ប៉ុន្តែសង្កេតឃើញថា ថ្មីៗនេះអ្នកនាងឧស្សាហ៍ហៅ ប្ដីថា «គល់ឈើ» ពេញៗមាត់ទៅវិញ រហូតអ្នកគាំទ្រខ្លះឆ្ងល់។ មូលហេតុពីក្រោយក៏ត្រូវបានទម្លាយ ពេលកំពុងដំណើរការកម្មវិធី «ទ្រព្យលោកពុក» ផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាង ខាត់ សុឃីម បាននិយាយថាពីមូលហេតុពីក្រោយ៖ «ខ្ញុំបញ្ជាក់មូលហេតុ ហេតុអីខ្ញុំហៅប្ដីខ្ញុំគល់ឈើ គឺមកពីគាត់អត់ចេះ Sweet ដូចគេ...អត់ Sweet មធ្យម ងំប្រាប់មកវិញទៀតថា "អូនឯងតាមគេធ្វើអី ធ្វើអ៊ីចឹង Copy គេហ្នឹង»។ ទោះបីជាមិនបានបង្ហាញភាពផ្អែមល្ហែមខ្លាំងដូចគូស្នេហ៍គេទូទៅ ប៉ុន្តែលោក ផាណូ តែងដឹកនាំគ្រួសារទៅរកសុភមង្គល ធ្វើជាមេគ្រួសារដ៏ល្អ មានចរិតចាស់ទុំ ពិសេសស្រឡាញ់អ្នកនាងខាត់ សុឃីម ដែលជាភរិយា ក៏ដូចជាកូនៗខ្លាំងបំផុត។

ពួកគេប្រឹងតែចាប់ដៃគ្នារកស៊ី មិនបានគិតរឿងអ្វីផ្សេងឡើយ ហើយបច្ចុប្បន្នប្ដីប្រពន្ធកូន ២ មួយគូនេះ ក៏ជាគូស្នេហ៍គំរូដែរប្រចាំវិស័យសិល្បៈក្រោយរៀបការជាមួយគ្នាកាលពីឆ្នាំ ២០១២ មក៕

ដកស្រង់ពី៖Sabay