Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំឲ្យថាហ្វេនចេះតែអួត! អ្នកថតរូបល្បីម្នាក់ទម្លាយហេតុផលសំខាន់ ធ្វើឲ្យ BTS ល្បីខ្លាំងទល់ថ្ងៃនេះ

  • Print

MJ Kim គឺជាអ្នកជំនាញថតរូបលំដាប់ពិភពលោក ដែលធ្លាប់បានរួមការងារជាមួយតារាល្បីៗរាប់មិនអស់តាំងពី Paul McCartney, Madonna, Natalie Portman រួមមានទាំង BTS ផងដែរ។

ក្នុងបទសម្ភាសមួយ MJ Kim បានបញ្ជាក់ឲ្យដឹង ដោយទទួលស្គាល់ថា BTS មានចំណុចពិសេសមួយ ដែលនាំក្រុមនៅតែអាចរក្សាបានប្រជាប្រិយភាព និងចាប់យកជោគជ័យឥតដាច់បានរយៈពេលយូរសែនយូរ។ លោកប្រាប់ឲ្យដឹងថា ជាទូទៅលោករួមការងារជាមួយ BTS ម្ដងក្នុងមួយឆ្នាំ ហើយរាល់ពេលដែលលោកជួប BTS ម្ដងៗ ពួកគេកាន់តែល្បីឡើងៗគួរឲ្យកត់សម្គាល់។ “ពេលជួបដំបូង ឃើញថាពួកគេមានចរិតឫកពាល្អណាស់។ ក្រោយមក ពេលត្រឡប់មកម្ដងទៀត ពួកគេនៅតែរក្សាចរិតល្អនោះដដែល។

ជាលើកទី ៣ពេលខ្ញុំជួប BTS ពួកគេក៏កាន់តែចេះគួរសម ចេះគោរពលើសមុនទៀត”។ នេះជាការលើកឡើងរបស់ MJ Kim។ ទាំងនេះហើយ ជាហេតុផលធំដែលលោកជឿជាក់ថា ធ្វើឲ្យ BTS កាន់តែល្បី និងរក្សាបានការចូលចិត្តពីអ្នកគាំទ្រយូរឆ្នាំជាងគេ។

យ៉ាងណាមិញ មានម្ដងនោះ BTS ត្រូវចំណាយពេលថតរូប និងវីដេអូរយៈពេលដល់ទៅ ១៨ម៉ោងជាប់គ្នា ក៏ព្រោះតែក្រុមនេះ មិនអាចថតថ្ងៃណាផ្សេងបាន ដោយសារកាលវិភាគការងារមិនអំណោយផល។ ទោះបីត្រូវហត់នឿយយ៉ាងណា ប៉ុន្តែលោកពិតជាមានការភ្ញាក់ផ្អើល ព្រោះសមាជិកទាំងអស់ហាក់មិនអស់កម្លាំងបន្តិចសោះ ហើយនៅតែមានថាមពលបន្តធ្វើការនេះទាល់ចប់។

ចុងក្រោយ ពេលការងារចប់រួច BTS តែងមកនិយាយលា សម្ដែងការគួរសម និងញញឹមរួសរាយដាក់ MJ Kim និងក្រុមការងារទាំងអស់ជានិច្ច ព្រោះការសម្ដែងនូវការគោរពពិតជាសំខាន់ណាស់។

អ្នកគាំទ្រទាំងអស់របស់ BTS (ARMY) ច្បាស់ជាជ្រាបច្បាស់បំផុតពីអត្តចរិតរបស់សមាជិកម្នាក់របស់ក្រុមនេះ ហើយបន្ថែមពីលើសមត្ថភាពសិល្បៈ និងភាពស្រស់សង្ហា ក្នុងនោះសីលធម៌ល្អដែលពួកគេប្រកាន់ខ្ជាប់ ពិតជាហេតុផលសំខាន់ដែលក្រុមល្បីរន្ទឺ ដោយមានអ្នកស្រឡាញ់ចូលចិត្តច្រើនដូចសព្វថ្ងៃ៕

ដកស្រង់ពី៖Sabay