Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិល្បករល្បីៗទូទាំងពិភពលោក នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បង្ហាញគំនូរដ៏ធំបំផុតនៅកម្ពុជា ចុងសប្តាហ៍នេះ

  • Print

ព្រឹត្តិការណ៍ MURALS FOR CAMBODIA FESTIVAL នាំមកជូនដោយស្រាបៀរថៃហ្គឺរ ព្រមទាំងផ្តួចផ្តើមដោយលោក Fonki នឹងរៀបចំដោយសាលសិល្បៈ FT Gallery ក្នុងគោលបំណងលើកកម្ពស់ និងលាតត្រដាងស្នាដៃសិល្បរបស់បណ្ដាសិល្បករល្បីៗក្នុងស្រុក និងអន្តរជាតិ។

ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី ២៥ ២៦ និង ២៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ នៅឯសហគមន៍កណ្តាលទីក្រុងធំជាងគេគម្រោងខុនដូ Urban Village & មជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh។

ព្រឹត្តិការណ៍នេះប្រមូលផ្តុំសិល្បករផ្នែកគំនូរល្បីៗជុំវិញពិភពលោកជាច្រើនដូចជាលោក MAUY & NAP MSV សិល្បករល្បីមកពីប្រទេសថៃ លោក TONES វិចិត្រករខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសស្វីស លោក KIMSAN SOU វិចិត្រករកម្ពុជាវ័យក្មេង លោក VENKS វិចិត្រករគំនូរជីវចលរបស់ចក្រភពអង់គ្លេស លោក YSK MIKE សិល្បករក្នុងស្រុក លោក TWOONE វិចិត្រករតាមដងវិថីជនជាតិជប៉ុនដ៏ល្បី លោកJean-Baptiste Carraro វិចិត្រករជនជាតិបារាំងដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា និង លោកRYYSA សិល្បករជនជាតិខ្មែរហូឡង់។

កាន់តែពិសេស ព្រឹត្តិការណ៍នេះនឹងមានការប្រគុំតន្ត្រីដ៏រំភើប ដែលនឹងមានវត្តមានតារាចំរៀងល្បីៗរួមមាន Vanthan, La Cima Cartel មកពីផលិតកម្ម Baramey អ្នកចម្រៀងសំឡេងស្រទន់ Nikki Nikki, Sochhata, RuthKo, Vin Vitou Isame Siva មកពីផលិតកម្ម KlabYaHandz និង សិល្បករជាច្រើនទៀត។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះ ត្រូវបានចូលរួមដោយ DJអន្តជាតិល្បីៗជាច្រើន ដែលនឹងបន្ថែមនូវភាពរំភើបញ៉ាប់ញ័រមួយកំរិតទៀត។

ព្រឹត្តិការណ៍ Murals For Cambodia មានរយៈពេល៣ថ្ងៃគឺថ្ងៃទី ២៥ ២៦ និង២៧ ខែកុម្ភៈ ហើយបើកជូនជាសាធារណៈចូលរួមដោយសេរី ដើម្បីអោយអ្នកចូលរួមមកទស្សនាស្នាដៃដ៏អស្ចារ្យរបស់សិល្បករ និងរីករាយជាមួយការសម្តែងដ៏លេចធ្លោរបស់ឌីជេ និងតារាចម្រៀង។ ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំថ្មីមួយបន្ទាប់ពីការបើកសម្ពោធសាលសិល្បៈ FT GALLERY កាលពីឆ្នាំមុន។

សាលសិល្បៈFT GALLERY តែងតែនាំយកសិល្បករក្នុងស្រុក និងអន្តរជាតិ ដើម្បីមកបង្ហាញស្នាដៃដ៏គួរឲ្យទាក់ទាញជាច្រើននៅឯមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ Factory Phnom Penh។

តាមរយៈព្រឹត្តិការណ៍នេះ សាលសិល្បៈFT Gallery និងអ្នកគ្រប់គ្រង/សហស្ថាបនិក FONKi នឹងបង្កើតផ្ទាំងគំនូរធំៗ ព្រមទាំងផ្សព្វផ្សាយទូទាំងប្រទេសសម្រាប់ឆ្នាំខាងមុខនេះបន្តទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/muralsforcambodia

កម្មវិធីថ្ងៃទី1៖ https://fb.me/e/12471qefL

កម្មវិធីថ្ងៃទី2៖ https://fb.me/e/2U3vg6cV6

កម្មវិធីថ្ងៃទី3៖ https://fb.me/e/1yy23Z2fc

ដកស្រង់ពី៖Sabay