Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ា ច័ន្ទបញ្ញា បន្ទោសខ្លួនឯងដែលបរាជ័យក្នុងការថតរឿង “លម្អផ្កាស្លា” ចំពេលជីតាស្លាប់

  • Print

ដំណឹងដ៏ក្រៀមក្រំមួយបានកើតឡើងចំពោះគ្រួសារតារាចម្រៀងប្រុស ម៉ា ច័ន្ទបញ្ញា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ។ នោះ គឺដំណឹងមរណៈភាពជីតារបស់លោកដែលជាម្ចាស់ខ្សែភាពយន្ដល្បីមួយកាលពីដើមទសវត្ស៧០ គឺរឿង "លម្អផ្កាស្លា"។

លោក ម៉ា ច័ន្ទបញ្ញា បន្ទោសខ្លួនឯងថា ចៅមិនបានការ មិនអាចបំពេញសន្យារចំពោះកុង ថានឹងផលិតកុនដែលកុងធ្លាប់ផលិតឡេីងវិញឲ្យបាន តែបែរជាមិនបានសម្រេច ហើយទាន់ដង្ហើមចុងក្រោយរបស់កុងបេីទោះបីជាចៅបានចងក្រងបទសម្ភាសន៍កុងទុកបានខ្លះទៅហើយក្ដី។ ម៉ា ច័ន្ទបញ្ញា៖ “ចៅធ្លាប់ស្រមៃថានឹងអញ្ជេីញកុងទៅមេីលកុនដែលចៅផលិត។

ចៅសន្យាថា នឹងឃេីញវត្តមានកុង ក្នុងកម្មវិធីមង្គលការចៅ។ ពេលវេលាដេីរលឿនណាស់! ចៅខំណាស់ហេីយ តែនៅតែមិនទាន់ដង្ហេីមកុង។ សូមកុងអញ្ជេីញសម្រាន្តឲ្យបានស្ងប់សុខ ហើយចៅនឹងបំពេញសន្យារនៅពេលក្រោយ”។

បើតាមអ្នកនិពន្ធ និងជាតារាចម្រៀងរូបនេះ ជីតាបង្កើតដែលលោកហៅថាកុងនោះ ឈ្មោះ ម៉ា ខៃហុង មានទទួលមរណៈភាពកាលពីម៉ោង៣ទាបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ លោកបង្ហើបថា ជីតារបស់លោក គឺជាផលិតករភាពយន្ដដែលមានការតស៊ូ និងជាថ្នាលបណ្ដុះក្មេងៗជំនាន់ក្រោយៗ ដោយនៅអំឡុងឆ្នាំ១៩៧៣ ជីតាលោកធ្លាប់ផលិតបានខ្សែភាពយន្ត១រឿង គឺរឿង“លម្អផ្កាស្លា” ឲ្យផលិតកម្ម"អមរាភាពយន្ដ"៕

ដកស្រង់ពី៖Sabay