Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្ហាក…! រ៉ូលីន ជួបគ្រោះថ្នាក់ដាច់សរសៃពួរជើង ហើយពោលពាក្យយ៉ាងកម្សត់

  • Print

ក្នុងហេតតុការណ៍គ្រោះថ្នាក់របស់តារាសម្ដែង និងចម្រៀងភេទទី៣ រ៉ូលីន មិនត្រូវបានមិត្ដសិល្បៈ និងអ្នកគាំទ្រដឹងច្រើនឡើយ ស្រាប់តែនៅថ្ងៃនេះតារាសម្បូរវោហាររ៉ូលីន បានទម្លាយដំណឹងដ៏ក្រៀមក្រំមួយ គឺសរសៃពួរជើងរបស់លោកត្រូវដាច់ហើយត្រូវការព្យាបាលយ៉ាងតិច១ខែទៀតទើបជា។

រ៉ូលីន បានបញ្ចេញដំណឹងចុងក្រោយទាក់ទងនឹងស្ថានភាពជើងរបស់លោកតាមបណ្ដាញសង្គមIG នៅថ្ងៃទី២៥ ខែកុម្ភៈ នេះថា៖ “ចង់មិនចង់ តែវាកើតឡើងហើយ ដាច់សរសៃពួរជើង មានតែខំព្យាបាលទៅ១ខែទេជាហើយ”។

តារាសម្បូរវោហាររូបនេះ បានពោលថា លោកត្រូវតែលើកទឹកចិត្ដ និងឲ្យកម្លាំងចិត្ដខ្លួនឯងទេនៅអំឡុងពេលនេះ ហើយលោកក៏សុំទោសដល់ម្ចាស់កម្មវិធីទាំងអស់ដែលបានអញ្ជើញលោក តែលោកអាក់ខានមិនបានទៅចូលរួម។ រ៉ូលីន មិនបានបញ្ជាក់ថា លោកជួបហេតុការណ៍គ្រោះថ្នាក់អ្វី ឬដោយរបៀបណានោះទេ ទើបបណ្ដាលឲ្យដាច់សរសៃជើងបែបនេះ។

ក្រោយពីលោកបង្ហោះសារមួយនេះ មានអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើន ចង់ដឹងពីសុខទុក្ខ នៃមូលហេតុ នៃគ្រោះថ្នាក់របស់លោក ប៉ុន្ដែលោកមិនបានបកស្រាយលម្អិតទេ ដោយគ្រាន់តែថ្លែងអំណរគុណចំពោះបងប្អូនមិត្ដភក្ដិដែលបានទូរស័ព្ទ និងChat មកសួរសុខទុក្ខ៕

ដកស្រង់ពី៖Sabay