Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២ឆ្នាំចុងក្រោយ ឡើងកូដសាហាវពេក Han So Hee សន្សំលុយទិញបានផ្ទះតម្លៃខ្ទង់លានដុល្លារ

  • Print

ផ្អែកតាមបណ្ដាញផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា Han So Hee បានទិញអផាតមិន (Apartment) តម្លៃ ១,៩៥ពាន់លានដុល្លារ (ខ្ទង់ ១,៦លានដុល្លារ) នៅក្នុងភូមិ Achiul ស្ថិតនៅក្រុង Guri ខេត្ត Gyeonggi។

តារាសម្ដែងរូបនេះ បានទិញផ្ទះ ដោយសាច់ប្រាក់សុទ្ធ កាលពីខែធ្នូ ឆ្នាំមុនម្ល៉េះ។ ទីតាំងនៃផ្ទះដែលទើបទិញថ្មីរបស់ Han So Hee គឺស្ថិតនៅភូមិ Achiul ដែលជាតំបន់កំពុងអភិវឌ្ឍឡើងជា "ភូមិវប្បធម៌" សម្រាប់ទាក់ទាញមហាជន ពិសេសអ្នកនៅក្នុងវិស័យសិល្បៈ និងការកម្សាន្ត។ លំនៅដ្ឋានប្រណិតថ្មីៗជាច្រើនត្រូវបានបញ្ចប់ការសាងសង់នៅក្នុងភូមិក្បែរនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំចិត្តតារា និងឥស្សរជនល្បីៗក្នុងវិស័យសិល្បៈងាកមកទទួលយកបរិយាកាសបែបស្រស់ស្រាយ ពេញដោយសន្តិភាព។

ជាក់ស្ដែងតារាសម្ដែង Hyun Bin ក៏បានធ្វើជាម្ចាស់កាលពីឆ្នាំមុនដែរ សម្រាប់ការទិញផ្ទះប្រណីតមួយនៅក្នុងតំបន់នេះ។ ទន្ទឹមនឹងនោះ Han So Hee នឹងត្រឡប់មកបង្ហាញមុខក្នុងរឿងភាគ នៅចុងឆ្នាំនេះ តាមរយៈរឿង «Gyeongseong Creature»៕

ដកស្រង់ពី៖Sabay