Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សួនវង្វេង! នរណាខ្លះដូចបវរកញ្ញា លីវជីលី ដើរផ្សារអូឬស្សីរកច្រកចេញអត់ឃើញ

  • Print

បវរកញ្ញា Miss Grand International កញ្ញា លីវ ជីលី ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលព្រោះតែនាងវង្វេងរកច្រកចេញអត់ឃើញ ពេលដើរផ្សារអូឬស្សី ដែរនេះមិនមែនមានតែនាងម្នាក់ទេ មានអ្នកជាច្រើនក៏វង្វេងជាមួយផ្សារនេះដែរ។

ថ្មីៗនេះ បវរកញ្ញា លីវជីលី បានបង្ហោះសំណេរនៅលើគណនីហ្វេសប៊ុក ដោយហួសចិត្តខ្លួនឯងដែលដើរវង្វេងនៅផ្សារអូឬស្សីច្រកទី១ ពេលដែលនាងទិញឥវ៉ាន់ហើយ ចេញមកវិញរកច្រកដើមអត់ឃើញ ដោយនាងដាក់ឡានច្រកកណ្តាល ដល់ពេលនាងចេញពីផ្សារមកវិញរកច្រកហ្នឹងអត់ឃើញ ដោយនាងដើរ១ជុំមិនឃើញ ដោយដើរបកទៅបកមក ទម្រាំឃើញ។មិនត្រឹមតែប៉ុណ្ណោះ បវរកញ្ញារូបនេះ សំណូមពរឲ្យដាក់លេខច្រកនីមួយៗឲ្យធំទៀតផង ដើម្បីងាយស្រួលចំណាំ។

នេះគឺជារឿងហួសចិត្តសម្រាប់នាង រហូត ជីវលី ចង់ដឹងថាអ្នកណាខ្លះដូចជារូបនាងនៅពេលនេះ ។មិនទាន់ផុសបានប៉ុន្មានផង ស្រាប់តែមានអ្នកចូលខមមិនជាច្រើនបានឆ្លើយតបទៅវិញថាសឹងតែគ្រប់គ្នាហើយដែលវង្វេងនោះ ផ្សារនេះគឺជាសួនវង្វេង ដោយអ្នកខ្លះសរសេរថា ទៅជិត១០០ដងហើយនៅតែរកច្រកមិនឃើញ ដោយអ្នកខ្លះថា ចូលផ្សារនេះច្រើនដងហើយ ក៏នៅតែវង្វេងដែរ ថាទៅម្នាក់ឯងមិនថាទេ នេះទៅ៣ទៅ៤នាក់ហើយក៏នៅតែវង្វេងដែរ៕

ដកស្រង់ពី៖Sabay