Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលពិធីករ សួរថា ហេតុអីចេញពីកន្លែងកើតហេតុភ្លាមៗ? អ្នកចាត់ការ Tangmo ឆ្លើយយ៉ាងស្មើ

  • Print

ពេលនេះមហាជនទូទាំងប្រទេសថៃកំពុងតែចោទសំណួរសួរថា តើមានអ្វីកើតឡើងឲ្យពិតប្រាកដទាក់ទងនឹងហេតុការណ៍ធ្លាក់ទឹករបស់ Tangmo Nida?

នៅថ្ងៃនេះ (ថ្ងៃទី២៨ ខែកុម្ភៈ) បុគ្គល ៤រូបដែលសុទ្ធតែជាអ្នកបានជិះអូប័រ (Speed Boat) ជាមួយ Tangmo Nida នៅថ្ងៃកើតហេតុ (ក្នុងនោះក៏មាន Kratik ដែលជាអ្នកចាត់ការនាងដែរ) បានចូលរួមកម្មវិធី Hone-Krasae ដោយបកស្រាយនូវចម្ងល់ជាច្រើន ដោយមានលោក Noom Kanchai ជាពិធីករ។

ក្នុងពេលផ្សាយផ្ទាល់ កម្មវិធីបានបង្ហាញវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថាពួកគេ ស្ថិតនៅកន្លែងផ្សេងពីកន្លែងកើតហេតុ ដែលនៅកន្លែងជិតនោះដែរ គឺនៅច្រើនម៉ោងដល់ ម៉ោង ៣ភ្លឺ។ ពេលពិធីករសួរថា «ហេតុអ្វីមិននៅកន្លែងកើតហេតុ?ម៉េចបានទៅទីនោះ?» Kratik និយាយថា នាងនៅទីនោះ ដើម្បីសំងំបន់ស្រន់ កុំឲ្យ Tangmo មានរឿងអ្វី។

បន្ទាប់មកទៀត Kratik ក៏បានជិះទៅផ្ទះរបស់ Tangmo តែម្ដង ព្រោះគិតថា Tangmo អាចនឹងរួចជីវិត ហើយដោយសារទូរសព្ទរបស់ Mo នៅនឹងនាង ដូច្នេះគិតថា Mo មិនមានអ្វីទាក់ទងមកនាង ទើបទៅផ្ទះ Tangmo តែម្ដង។ ក្រោយទៅដល់ទើបដឹងថា Tangmo មិនបានទៅផ្ទះវិញទេ ហើយ Kratik ក៏បានប្រគល់ទូរសព្ទរបស់ Tangmo ឲ្យមេផ្ទះរបស់ Tangmo។

ជាចុងក្រោយ Kratik ក៏សម្រេចទៅផ្ទះតែម្ដង តែនាងក៏យំ ហើយភ័យ ព្រោះមិនដែលរឿងបែបនេះ។ អ្នកចាត់ការរូបនេះ ក៏បាននិយាយទៀតថា ខ្លួនសោកស្ដាយ ហើយក៏និយាយទាំងអួលដើមក ថាតក់ស្លុតនឹងហេតុការណ៍បែបនេះពីមុន។ និយាយបានមួយសន្ទុះ ពិធីករ ក៏ឆ្ងល់ ហើយសួរភ្លាមៗថា៖ «ហេតុអ្វីនិយាយម្ដងយំ ម្ដងធម្មតា ម្ដងយំ ម្ដងអត់?

ហេតុអ្វី?» Kratik តបថា «នាងជាមនុស្សដែលមិនចូលចិត្តយំនៅពីមុខអ្នកណា ខ្លាចគេទទួលយកមិនបាន»។ រឿងនេះនៅតែមានអ្នកចាប់អារម្មណ៍ និង ឆ្ងល់នឹងស្ថានភាពដែលកំពុងកើតឡើង ហើយគ្រប់យ៉ាងនៅស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕

ដកស្រង់ពី៖Sabay