Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដូចណាស់លេងក៏សមទៀត! មកដឹងមុខតួអង្គសម្តេចនៅវ័យក្មេងក្នុងភាពយន្តចម្រៀង “ជីវិតក្មេងវត្ដ”

  • Print

គ្រប់គ្នាពិតជាចង់មើលរឿងភាគក៏ដូចជាភាពយន្តចម្រៀងដែលជាខ្សែរភាពយន្តបង្ហាញពីជីវិតពិតរបស់សម្តេចតេជោកាលពីកុមារភាពសង្ឃឹមថាល្អមើលខ្លាំង ដែលសម្តែងដោយកុមារា មុត ឧត្តម ដើរជាតួសម្តេចកាលពីវ័យកុមារ។

កាលពីម្សឹលមិញនេះ លោក ហ្វៃ សំអាង បានបង្ហាញរូបភាពមួយសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបញ្ជាក់ច្បាស់ៗថា រូបក្មេងប្រុសម្នាក់នេះគឺជាតួអង្គសម្តេចនៅវ័យក្មេង ដែលសម្តែងដោយកុមារា មុត ឧត្តម នៅក្នុងខ្សែរភាពយន្តចម្រៀង “ជីវិតក្មេងវត្ដ”ដែលនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង។

បទចម្រៀងដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងនេះ បង្ហាញពីខ្សែជីវិតតស៊ូពុះពារគ្រប់បែប យ៉ាងរបស់កូនកសិករម្នាក់ ចាកចេញពីលោកឪពុក អ្នកម្តាយ បងប្អូនទាំងខ្លួននៅក្មេងខ្ចី ផ្ញេីខ្លួននឹងសង្ឃមានវត្តអារាមជាទីស្នាក់អាស្រ័យដេីម្បីក្រេបយកចំណេះវិជ្ជា ជាខ្សែជីវីតពិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បទចម្រៀងដ៏ពីរោះនិងមានអត្ថន័យ ទុកជាកញ្ចក់ឆ្លុះសម្រាប់មនុស្សគ្រប់ជំជាន់។

នៅក្នុងនោះដែរ ក៏លេចវត្តមានរបស់ ដួង ហ្សូរីដា បានចូលមកខមមិនសរសើ ឧត្តម ថាគេលេងបានល្អណាស់ទៀតផង៕

ដកស្រង់ពី៖Sabay