Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនធម្មតា! ស៊ុក សុភា កំពុងសាងសង់សេតវិមានយ៉ាងធំលើទឹកដីអូស្រ្តាលី

  • Print

នៅរសៀលថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២២នេះ អតីតតារាសម្ដែងប្រុស ស៊ុក សុភា បានបង្ហាញរូបថតកំពុងសាងសង់ផ្ទះជាច្រើនសន្លឹកនៅលើទឹកដីអូស្រ្តាលី រហូតមានការអបអរសាទរយ៉ាងច្រើន។

នៅប៉ុន្មានម៉ោងមុននេះ តារាសម្តែងប្រុសលោក ស៊ុក សុភា បានបង្ហាញរូបថតជាច្រើនសន្លឹកដែលកំពុងសាងសង់ផ្ទះដែលលោកបានហៅថា សេតវិមាន ដែលកំពុងសាងសង់នៅលើទឹកដីអូស្ត្រាលី រដ្ឋវិចតូរីយ៉ា ទីក្រុងម៉ែលម៊ន ដោយក្នុងនោះតារាប្រុសរូបនេះសាងសង់យ៉ាងធំដោយមានបន្ទប់គេងរហូតដល់ទៅ៧បន្ទប់ឯណោះ និង៥បន្ទប់ទឹក មិនត្រឹមតែប៉ុណ្ណោះកន្លែងចំណតឡានក៏អាចដាក់រថយន្តបានរហូតដល់ទៅ១០ឯណោះ។

ទាំងនេះមិនមែនជាផ្ទះតូចនោះឡើយទើបលោកហៅថា សេតវិមាន ។ជុំវិញរឿងនេះ Sabay មិនអាចទាក់ទងទៅលោកបានទេ ខណៈចង់ដឹងថាលោកសាងសង់ជាផ្ទះរឺជាសេតវិមានពិតមែន តើផ្ទះនេះចំណាយអស់ប្រហែលប៉ុន្មាន ហើយប្រើពេលអស់ប៉ុន្មាន បើធំយ៉ាងនេះនោះ។

បញ្ជាក់ផងដែរថា ថ្មីៗនេះតារាប្រុសល្បីលោក ស៊ុក សោភា ប្រើសំភារៈថ្លៃៗខ្លាំងក្រោយលោកតែងតែបង្ហាញរបស់ទាំងនោះដោយមិនប្រាប់តម្លៃ តែត្រូវបានគេដឹងថា របស់ទាំងនោះសុទ្ធតែថ្លៃៗដូចជាកង់១តម្លៃ ៤១៥០ដុល្លារ និងកង់ខ្លះទៀតមានតម្លៃខ្ទង់ម៉ឺនដុល្លាឯណោះ ចំណែកស្បែកជើងរបស់លោកវិញ ប្រើ១គូរចូលសុទ្ទតែពាន់ដុល្លា៕

ដកស្រង់ពី៖Sabay