Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

«កងទ័ព Hacker» អ៊ុយក្រែន មានសមត្ថភាពវាយប្រហារ រុស្ស៊ី ច្រើនជាង១០ទីតាំងធំៗ

  • Print

«កងទ័ព Hacker» ឬ ក្រុមអ្នកជំនាញ IT ស្ម័គ្រចិត្តបានវាយប្រហារគោលដៅចំនួន ១០ រួចមកហើយក្នុងចំណោមគោលដៅទាំង ៣១ ដែលបានដាក់ចេញចាប់តាំងបន្ទាប់ពីបង្កើតឡើងមកកាលពីប៉ុន្មានថ្ងៃមុន រួមមាន៖

ប្រព័ន្ធក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដ៏ធំរបស់ រុស្ស៊ី Gazprom , ប្រព័ន្ធធនាគារ, គេហទំព័រភ្នាក់ងារសម្ងាត់នានា និងក្រុមហ៊ុន ISP ផ្តល់សេវាកម្មអ៊ឺនធើណិតជាច្រើននៅ រុស្ស៊ី ។

បើយោងតាមលោក Mykhailo Fedorov អនុប្រធានាធិបតីអ៊ុយក្រែន និងជារដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាឌីជីថល បង្ហោះសារនៅលើ Twitter ថា៖ «ពួកយើងបានបង្កើត កងទ័ព IT ។ ពួកយើងត្រូវការអ្នកមានទេពកោសល្យដើម្បីដំណើការយុទ្ធនាការនេះ។

ប្រសិនបើចាប់អារម្មណ៍សូមដាក់ពាក្យតាមរយៈ link Telegram ឈ្មោះ ITarmyofurraine» ។ មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន ដដែលរូបនេះក៏បានបន្ថែមថា យើងក៏កំពុងប្រកាសស្វែងរកអ្នកស្ម័គ្រចិត្ត ជំនាញ IT អ្នកដែលមានទេពកោសល្យផ្នែក Cyber Security ឬ «កងទ័ព Hacker» បន្ថែមទៀតដើម្បីជួយទប់ទល់នឹង រុស្ស៊ី ពីការវាយលុយប្រព័ន្ធអ៊ីនធើណិត។

ក្នុងនោះក៏មានស្ថាប័នជំនាញសន្ដិសុខក្នុងស្រុក និងក្រុមអនាមិកដទៃទៀត ប្រកាសសង្គ្រាម Hacker នឹងរុស្ស៊ីផងដែរ។ រំឮកផងដែរថា អ៊ុយក្រែន គឺជាប្រទេសតំបន់អឺរ៉ុបគួរឲ្យចាប់អារម្មណ៍មួយដែលជាជម្រុក IT (ស្តេច IT) ក្នុងនោះគេដឹងថា មានក្រុមហ៊ុន IT ជាង ៥០០០ មានអ្នកឯកទេស IT ជាច្រើនពាន់នាក់។ កាលពីឆ្នាំ ២០២០ វិស័យនេះរកលុយពីក្រៅបាន ៥ ពាន់លានដុល្លារឯណោះ បើយោងតាមការចុះផ្សាយដោយ BBC ៕

ដកស្រង់ពី៖sabay