Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ford ចេញ​ឡាន​ Sedan ថ្មីរាងអេមខ្លាំងណាស់ អេក្រង់ ៤៣អ៊ីញ

  • Print

ក្រុមហ៊ុន Changan-Ford បានប្រកាសចេញជាផ្លូវការនូវរថយន្តថ្មីគឺម៉ូដែល Mondeo ST-Line នៅក្នុងប្រទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលវាមានរូបរាងដ៏ស្អាតទំនើប។

រថយន្តនេះ ត្រូវបានអភិវឌ្ឍឡើងលើគ្រោងឆ្អឹងតែមួយដូច Ford Evos និង Lincoln Zephyr ដែរ។ វាមានភាពទាក់ទាញបំផុតដោយ ប៉ាណាថ្មីរបស់វា ហើយរន្ធបឺតខ្យល់ស្ថិតនៅផ្នែកខាងក្រោមជាប់កាង។

កាន់តែគួរឱ្យចាប់អារម្មណ៍បំផុតទៀតនោះ គឺផ្នែកខាងក្នុងរបស់រថយន្តនេះ ដែលផុសឡើងដោយបន្ទះអេក្រង់ពេញផ្ទៃតាប្លូ ទំហំ ៤៣អីញ ក្នុងនោះវាជាអេក្រង់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ២៧អ៊ីញ បំពាក់បច្ចេកវិទ្យា SYNC+ 2.0 ដែលមានកម្រិតបង្ហាញ 4K។

ក្រៅពីនេះ វាបំពាក់អំពូលក្នុងរថយន្ត Ambient Lighting, កៅអីបែបស្ព័រ និងដំបូល sunroof បំពាក់ប្រព័ន្ធជំនួយបើកបរ Ford Co-Pilot 360 និងមានមុខងារ Voice Recognition, Gesture Control និង Facial Recognition។

ទោះជាការឌីហ្សាញបែបស្ព័រថ្មី ប៉ុន្តែរថយន្ត Mondeo ST-Line នៅតែបន្តប្រើម៉ាស៊ីនទាក់បូ EcoBoost ស៊ីឡាំង៤ ចំណុះ ២,០លីយ៉ាងណាក៏ដោយ ចំពោះតម្លៃរបស់ថយន្ត Mondeo ST-Line ស៊េរីថ្មីនេះ មិនត្រូវបានប្រកាសឱ្យដឹងឡើយ៕

ដកស្រង់ពី៖sabay