Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Matebook X Pro ឡេបថប Touch Screen រូបរាងប្រណិត គូប្រជែងថ្មីរបស់ Macbook

  • Print

Huawei មិនដែលប្រលែងដៃ នឹងឡេបថបប្រណិតរបស់ខ្លួនឡើយ ដោយក្រុមហ៊ុននៅតែប្រឹងបញ្ចេញម៉ូឌែលជាច្រើនមកលើទីផ្សារ។

ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញឡេបថបប្រណិតថ្មី Matebook X Pro មានអេក្រង់ 3K រូបរាងស្អាត និងមានទម្ងន់ស្រាល។Matebook X Pro បំពាក់ដោយអេក្រង់ IPS LCD Touch Screen ដែលអាចបង្ហាញរូបភាពបានកម្រិតខ្ពស់ 3120x2080px រត់ក្នុងល្បឿន Refresh Rate 90Hz ។

លើសពីនេះ បន្ទះអេក្រង់ដែលបំពាក់លើ Matebook X Pro អាចបញ្ចេញពន្លឺបានខ្ពស់បំផុតដល់ទៅ 500nits ផ្តល់ពណ៌ច្បាស់។រីឯកម្លាំងម៉ាស៊ីន វាបំពាក់ដោយឈីបស្ទើរជំនាន់គឺ Intel ជំនាន់ទី១១(បច្ចុប្បន្ននេះចេញដល់ជំនាន់ទី១២) អមដោយក្រាហ្វិកាត Iris Xe។

អ្នកប្រើប្រាស់អាចជ្រើសរើសទំហំ RAM ដល់ 16GB និងទំហំផ្ទុកដល់ 1TB ជាប្រភេទ M2 SSD។ ប្រព័ន្ធសំឡេងវិញ វាប្រើប្រាស់ឧបករណ៍បំពងសំឡេងសរុបដល់ទៅ ៦គ្រាប់ចំណែករូបរាងខាងក្រៅ អេក្រង់របស់វាមានគែមអេក្រង់ខ្លីទាន់សម័យជម្រៅ 6mm បង្កប់ដោយកាមេរ៉ាមុខ កម្រិត HD មួយថែមទៀតផង។

តួខ្លួនរបស់វា ផលិតឡើងពីលោហៈ ប៉ុន្តែរក្សាទម្ងន់បានស្រាលល្អ ត្រឹម ១,៣៨គីឡូក្រាមប៉ុណ្ណោះ ជាមួយនឹងកម្រាស់ ១៥,៥មីល្លីម៉ែត្រ។Huawei បានប្រកាសដាក់លក់វាលើទីផ្សារបរទេស ក្នុងតម្លៃខ្ទង់ ២ ២០០ដុល្លារ៕

 ដកស្រង់ពី៖sabay