Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើ៣ចំនុចនេះ ជាអ្វីដែលអ្នកចង់បាន នោះថេប្លេត Android នឹងក្លាយជាជម្រើសដ៏ល្អរបស់អ្នក

  • Print

បច្ចុប្បន្នថេប្លេតដើរតួយ៉ាងសំខាន់បន្ទាប់ពីកុំព្យូទ័រ សម្រាប់បរិបទកូវីដបែបនេះ ដើម្បីមកបំពេញតម្រូវការនៃការងារ និងការសិក្សាជាដើម។

ទន្ទឹមនឹងនោះ ថេប្លេតដែលកំពុងលក់សព្វថ្ងៃមានប្រព័ន្ធប្រតិបត្តិការច្រើន ដែលធ្វើឲ្យអ្នកពិបាកក្នុងការសម្រេចិត្ត ដែលក្នុងថ្ងៃនេះ Sabay នឹងលើកយកមូលហេតុ ៣ចំណុច ដែលអាចបញ្ជាក់បានថា អ្នកកំពុងតែត្រូវការថេប្លេត Android។

តោះទៅមើលលម្អិតខាងក្រោម៖

១. មានជម្រើសច្រើនបែប ថេប្លេតដែលដំណើរការដោយ Android គឺមានច្រើនមកពីក្រុមហ៊ុនផ្សេងៗ ច្រើនជម្រើសទៅតាមការចង់បានរបស់អ្នក។ ប្រសិនបើអ្នកជាមនុស្សដែលចង់បានអ្វីដែលល្អឥតខ្ចោះសម្រាប់ការងារ នោះថេប្លេត Android នឹងក្លាយជាជម្រើសរបស់អ្នក។

អ្នកអាចជ្រើសរើសយករូបរាង ទំហំអេក្រង់ ធំ-តូច ស្តើងក្រាស់ កម្លាំងម៉ាស៊ីនខ្លាំងកប់ពពក ឬល្មមសម្រាប់ការសិក្សារៀនសូត្រ ទៅតាមចិត្តចង់បាន។

២. តម្លៃខ្លួនធូរថ្លៃ លើសពីនេះ

តម្លៃខ្លួនរបស់វាក៏ធូរថ្លៃផងដែរ ហើយម៉្យាងទៀត ដូចដែលខ្ញុំបានលើកឡើងខាងលើ វាមានមកពីក្រុមហ៊ុនច្រើន ដូច្នេះហើយតម្លៃប្រគួតប្រជែងក៏ខ្លាំង ជួនកាល Spec ដូចគ្នា តែមានមួយថ្លៃមួយថោកជាង ធ្វើឲ្យអ្នកនឹងកាន់តែចាយលុយដោយមានប្រសិទ្ធភាព។

សម្រាប់អ្នកចង់បានម៉ាស៊ីនខ្លាំងមួយសម្រាប់លេងហ្គេម អញ្ចឹងអ្នកអាចចំណាយច្រើនលើវា ផ្ទុយទៅវិញ ប្រសិនបើអ្នកគ្រាន់តែចង់ប្រើសម្រាប់រៀនសូត្រឬធ្វើការបន្តិចបន្ទួច នោះថេប្លេតដែលមានតម្លៃថោកសឹងស្មើរនឹងតម្លៃអាហារពេលល្ងាចមួយពេលក៏មាន។

៣. អាចកែប្រែការប្រើប្រាស់ទៅតាមការចង់បាន

និយាយឲ្យស្រួលស្តាប់ ថេប្លេត Android មានភាពងាយស្រួលជាងក្នុងការកែប្រែការប្រើប្រាស់ ឲ្យត្រូវទៅតាមចំណង់ចំណូលចិត្តបាន។ ឧទាហរណ៍ថា អ្នកមិនចូលចិត្តផ្ទៃ UI ដែលមានមកស្រាប់ទេអញ្ចឹងអ្នកអាចជ្រើសរើសយក Launcher ផ្សេងៗដែលដាក់ឲ្យប្រើដោយមិនគិតថ្លៃនៅក្នុង Playstore។

ចូលដល់ការធ្វើការជាក់ស្តែងថេប្លេត Android ភាគច្រើន មានមុខងារ Desktop mod ដែលធ្វើឲ្យការប្រើប្រាស់កាន់តែរលូន។ លើសពីនេះ ប្រសិនបើអ្នកជាបុគ្គលជំនាញខាង Software ទៀត ថេប្លេតនេះនឹងក្លាយជារបស់លេង ឬរបស់ពិសោធន៍ដ៏ល្អ ដោយគ្រាន់តែ Root ប៉ុណ្ណោះ៕

ដកស្រង់ពី៖sabay