Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត Kratik ហ៊ានចេញវាចាលើ IG ហើយ ដោយបង្ហាញបំណងបារម្ភពី Tangmo រឿងផ្សេង

  • Print

ជាការពិតណាស់ តាំងពីដើមដំបូងនៃឧបទ្ទវហេតុដែល Tangmo Nida ធ្លាក់ពីលើអូប័រ ចូលទឹកទន្លេចៅប្រៈយ៉ា បានធ្វើឲ្យមហាជនកើតក្ដីសោកស្ដាយជាពន់ពេក ព្រោះនាងចាកចេញទៅលឿនពេក។

យ៉ាងណាគ្រប់គ្នា ក៏រង់ចាំការបកស្រាយរបស់មិត្តជិតស្និទ្ធ និងជាអ្នកចាត់ការផ្ទាល់របស់នាងគឺ Kratik ដែរ ថាមានអ្វីកើតឡើងឲ្យប្រាកដ។ ក្រោយមក នាងនិងក្រុមមិត្តភ័ក្តិដែលបានរួមដំណើរជាមួយនឹង Tangmo Nida នៅថ្ងៃកើតហេតុ ក៏បានចេញមុខផ្ដល់បទសម្ភាសជាមួយនឹងក្រុមអ្នកសារព័ត៌មានដែរ ប៉ុន្តែចម្លើយរបស់ពួកគេនៅតែពិបាកធ្វើឲ្យគ្រប់គ្នា ជឿ និងយកជាការបានណាស់។

រហូតដល់ថ្ងៃទី ០១ ខែមីនា ទីបំផុត Kratik ក៏បានចេញមុខជាលើកដំបូង ក្រោយមានហេតុការណ៍ធំកើតឡើង។ តាមរយៈ Post នេះ នាងបានបញ្ជាក់ក្នុងន័យថាខ្លួនបារម្ភពី Tangmo នោះគឺអង្វរឲ្យអ្នកគ្រប់គ្នាឈប់ Share រូបភាព ដោយសរសេរថា៖ «សូមឲ្យអ្នកដែល Post ឬ Share រូបភាពសពរបស់ Tangmo ឈប់ និងលុបចោលសកម្មភាពបែបនេះតទៀតទៅ យើងជឿយ៉ាងមុតមាំថា បំណងចុងក្រោយរបស់ Mo គឺការលាទៅដោយរូបភាពគួរជាទីចងចាំ។

សូមបញ្ឈប់សកម្មភាពដែលរំលោភសិទ្ធិ និងកុំបំផ្លាញបំណងប្រាថ្នារបស់ Mo និងអ្នកដែលស្រឡាញ់ Mo អី។ សូមក្ដីករុណាអ្នកដែលបានទទួលរូបភាពទាំងនោះ មេត្តាកុំ Share អីណាចា៎»។ ការបង្ហោះនេះដែរ Kratik មិនបានអនុញាតិឲ្យមានអ្នក Comment នោះទេ ពោលគឺនាងបានបិទ Option Comment លើរូបនោះតែម្ដង៕

ដកស្រង់ពី៖Sabay