Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រប់គ្នាសរសើរ Noom Kanchai ហ៊ាននិយាយចំដាក់ អ្នកជិះទូកជាមួយ Tangmo ឡើងស្ពឹកមុខ

  • Print

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្មវិធី Hone-Krasae មានការចូលរួមពីបុគ្គល ៤រូប ដែលសុទ្ធតែជាអ្នកបានធ្វើដំណើរក្នុងទូកតែមួយជាមួយនឹង Tangmo នៅថ្ងៃកើតហេតុ ដោយបកស្រាយនូវចម្ងល់ជាច្រើន និងមានលោក Noom Kanchai ជាពិធីករ។

បង្ហាញវត្តមាននៅពេលនោះ Noom បានចោទសួរសំណួរជាច្រើន ខ្វែងទៅខ្វែងមក ដើម្បីឲ្យទស្សនិកជនដែលមើលការផ្សាយផ្ទាល់ ស្វែងយល់តាមការគួរ ពីចម្លើយរបស់ពួកគេទាំងនោះ។ អ្វីដែលគ្រប់គ្នាសរសើរនោះគឺភាពក្លាហានរបស់ Noom Kanchai ដែលចោទសួរ និងលើកយកអារម្មណ៍ផ្ទាល់ខ្លួននិយាយចំៗទៅកាន់ Kratik (អ្នកចាត់ការរបស់ Tangmo) និងបុគ្គល ៣រូបទៀត ទៅតាមអ្វីដែលលោកមើលឃើញ។

ឈានដល់ជិតចុងបញ្ចប់នៃកម្មវិធី Noom បាននិយាយប្រយោគមួយឃ្លា ដែលឥឡូវប្រយោគនេះកំពុងត្រូវបានគេ Share ពេញបណ្ដាញសង្គម។ ពិធីកររូបនេះបាននិយាយថា៖ «Tangmo គាត់ស្រឡាញ់យើងណាស់ (សំដៅដល់ Kratik) តាមហេតុការណ៍ដែលកើតឡើង យើងបង្កើតកំហុសធំណាស់ ខុសពិតមែន ពេលដែលអ្នកមិនត្រឡប់ទៅមើលពួកម៉ាក មិនដឹងគាត់នៅរស់ ឬស្លាប់!តើអ្នកជាមិត្តភ័ក្តិប្រភេទណា?»។

បន្តទៀត Noom បន្ថែមថា៖ «អានេះវានឹងក្លាយជារឿង ជាយល់សប្តដែលនៅជាមួយអ្នកអស់មួយជីវិតហើយ ខ្ញុំប្រាប់ទៅ! ព្រោះខ្ញុំជឿថា មនុស្សដូច Tangmo បើពួកម៉ាកគាត់ ធ្លាក់ទឹក គាត់នឹងនៅរង់ចាំ រហូតដល់ជួប ឬគាត់ខ្លួនឯងអាចនឹងហក់ចូលទឹកទៅជួយទៀត ដើម្បីតាមរកពួកម៉ាករបស់គាត់ គាត់គ្មានថ្ងៃរត់ចោលអ្នកឡើយ នេះគឺអ្វីដែលបងធ្លាប់សម្ភាស Tangmo»។

 

មួយម៉ាត់នេះពិតជាចាក់ដោតអារម្មណ៍មហាជន និងធ្វើឲ្យគ្រប់គ្នាពេញចិត្តបំផុតនូវអ្វីដែល Noom បានលើកឡើងច្បាស់ៗបែបនេះ៕

ដកស្រង់ពី៖Sabay