Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងើចសរសើរ! យ៉ា សុផាន់មៃ តស៊ូពីអ្នកលាងចានរហូតល្បីមានអ្នកគាំទ្រច្រើនមិននឹកស្មាន

  • Print

តារាសម្តែងកញ្ញា យ៉ា សុផាន់មៃ បានធ្វើឲ្យអ្នកគាំទ្រចោមរោមអាណិតគ្រប់គ្នាថែមទាំងសរសើរនឹងយកគំរូតាមនាងទៀតផង ក្រោយនាងបានព្យាយាមតស៊ូតាំងពីនៅជាអ្នកលាងចាន រហូតបានល្បីក្លាយជាតួសម្តែងដល់សព្វថ្ងៃនេះ។

តាមរយៈអ្នកស្រី ប៊ុន ចាន់និមល អគ្គនាយិកាក្រុមហ៊ុន Sastra Film បានបង្ហាញរូបភាពជាច្រើនសន្លឹករួមទាំងសំណេរដែលនិយាយពីជីតផ្សងព្រេងរបស់ យ៉ា សុផាន់មៃ កាលនាងមានអាយុ១៦ឆ្នាំ នាងធ្លាប់ជាអ្នកលាងចានឲ្យគេ ធ្លាប់ធ្វើការងារគ្រប់សព្វបែបយ៉ាង ហើយបានតស៊ូលើជិវិតដ៏លំបាកខ្លាំងរហូតនាងជឿជាក់ថា ថ្ងៃខាងមុខនាងនិងមានជីវិតមួយដែលល្អ ហើយរហូតមកដល់ពេលនេះ សុផាន់មៃ ពិតជាអាចធ្វើបានពិតមែន ដោយតាមរយៈភាពក្លាហាន និងការទទួលខុសត្រូវខ្ពស់លើជីវិតរបស់នាង ទើបមកដល់ពេលនេះអាចនិយាយបានថា នាងពិតជាមានភាពផ្លាស់ប្តូរខ្សែរជីវិតពិតមែន។ អគ្គនាយិកាក្រុមហ៊ុន Sastra Film បានបន្ថែមទៀតថា យ៉ា សុផាន់មៃ ពិតជាសមជាមនុស្សស្រីគំរូម្នាក់ពិតមែន។

ចំណែកអ្នកគាំទ្រនាង បានចូលខមមិនយ៉ាងច្រើនក្នុងនោះក៏មានជនជាតិបរទេសដែរ ដោយភាគច្រើនសរសើរនិងស្រលាញ់នាងគ្រប់គ្នាពីការតស៊ូព្យាយាមរហូតមានថ្ងៃនេះ។

រម្លឹកផងដែរថា តារាសម្តែងស្រីកញ្ញា យ់ា សុផាន់មៃ គឺជាតួសម្តែងដែលកំពុងពេញនិយមល្បីតាមរយៈការសម្តែងរឿងអប់រំខ្លី ក៏ដូចជារឿងភាគផងដែរ ជាពិសេសរឿងនៅលើ Sastra Film ដែលនាងមានទេព្យកោសល្យខាងសម្តែងសមឥតទាស់សម្រាប់អ្នកទស្សនា មិនថាក្មេងចាស់នោះទេ ចូលចិត្តនាងគ្រប់គ្នា៕

ដកស្រង់ពី៖Sabay