Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយគ្រឿន នៅឲ្យស្ងៀមសិន ទេព រិនដារូ៉ កំពុងក្ដៅស្លឹកត្រចៀកជាមួយតារាបរទេសសម្បូរវោហារនេះ

  • Print

ធ្លាប់តែឃើញឈុតសម្ដែងដ៏រន្ធត់ និងកំប្លែងខ្លីៗគេបង្ហោះលើបណ្ដាញសង្គមFacebook កាលពីប៉ុន្មានសប្ដាហ៍មកនេះ រវាងតារាភាពយន្ដបរទេសស្បែកខ្មៅម្នាក់ ជាមួយតារាជើងចាស់ ទេព រិនដារ៉ូ ឥឡូវនេះមានរឿងពេញហើយ កំពុងដាក់បញ្ចាំងនៅក្នុង Angkor DC។

លោក ទេព រិនដារ៉ូ ដែលជាតួអង្គសំខាន់ម្នាក់នៅក្នុងរឿង“វិញ្ញាណទីងមោង” បាននិយាយបែបកំប្លែង និងកាច់កុងគ្នាយ៉ាងសាហាវជាមួយបុរសស្បែកខ្មៅរូបនោះ។ គេអាចនិយាយបានថា នេះជាខ្សែភាពយន្ដដំបូងគេក្នុងឆ្នាំ២០២២ សម្រាប់លោក ទេព រិនដារ៉ូ ប៉ះជាមួយជនបរទេស ដែលធ្វើឲ្យទស្សនិកជនផ្ទុះសំណើច។ “វិញ្ញាណទីងមោង” គឺជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយលោក ចែម សារឿន ហៅនាយគ្រឿន។

ខ្សែភាពយន្ដខ្នាតធំបែបកំប្លែងនេះ មានការអញ្ជើញចូលរួមដោយតារាបរទេស និងតារាខ្មែរល្បីៗជាច្រើន ដូចជា៖ លោក ទេព រិនដារ៉ូ លោក ចែម សារឿន ហៅនាយគ្រឿន លោក ប៊ីអាយជី លោក ងួន សុបិន ឌីជេ កាកា និងតារាសម្ដែងបរទេសស្បែកខ្មៅសប្បូរវោហារ គឺលោក Daniel ជាដើម៕

ដកស្រង់ពី៖Sabay