Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ដាយ Tangmo ព្រមលើកលែងទោស Po និង Robert តែមិនអភ័យឲ្យ Kratik ឡើយ

  • Print

នៅល្ងាចថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ហាយសូ Po, Robert និង Kratik បានទៅលុតជង្គង់សុំទោស អ្នកម្ដាយរបស់ Tangmo Nida នៅចំពោះមុខអ្នកកាសែតនិងមន្ត្រីប៉ូលីសជាច្រើននាក់។

មានរឿងរ៉ាវជាច្រើនដែលមិនអាចរំលងបាន ដោយផ្ដើមដំបូងពី Po ដែលជាម្ចាស់ទូក បានសារភាពកំហុស ថាខ្លួនជាអ្នកដើមហេតុនាំឲ្យមានរឿងមិនល្អ ដោយបានបបួល Tangmo ជុំមិត្តភ័ក្តិជិះទូកលេងកម្សាន្ត និងញ៉ាំបាយជាមួយគ្នា តែមិននឹកស្មានថាបែរជាមានរឿងបែបនេះកើតឡើង។

លោកបានសម្ដែងការសុំទោសដោយក្ដីគោរពចំពោះអ្នកម្ដាយ Tangmo ព្រមទាំងសន្យាថាពីពេលនេះទៅ នឹងមើលថែអ្នកស្រីមិនឲ្យខុសពីអ្វីដែល Tangmo ធ្លាប់ធ្វើទេ ហើយលោកក៏សំពះក្រាបសុំការអនុញាតិ ធ្វើជាកូនរបស់អ្នកស្រីម្នាក់ទៀតដែរ។អ្នកម្ដាយរបស់ Tangmo ក៏ព្រម ព្រោះពិចារណាសព្វៗ បុរសម្នាក់នេះពិតជាបានខុសមែន ហើយកំហុសក៏បានកើតឡើងរួចទៅហើយដែរ ប៉ុន្តែដោយមើលឃើញពីអត្តចរិត និស្ស័យល្អ និងនិយាយស្ដីសុភាពរាបសារ ពិសេសតែងទាក់ទងសួរសុខទុក្ខអ្នកស្រីជាប់តាំងពីថ្ងៃកើតហេតុ ទើបអ្នកស្រីព្រមអភ័យទោសឲ្យ។

មិនខុសពី Po ទេ សម្រាប់ Robert វិញក៏បានសំពះសុំទោស អ្នកម្ដាយ Tangmo ដល់បាតជើងដូចគ្នា ព្រមទាំងសុំអភ័យទោស និងសុំខ្លួនធ្វើជាកូនម្នាក់ដែររបស់អ្នកស្រី និងសុំរាប់អានបងបង្កើតរបស់ Tangmo ធ្វើជាបងជាប្អូនដូចគ្នា។

ដោយឡែកចូលដល់ Kratik ដែលជាជនទី ៣ ដែលចូលសុំទោស ម្ដាយ Tangmo វិញ គឺខុសគេ។ ម្ដាយ Tangmo ផ្ដើមដំបូងដោយសំណួរចំៗជាច្រើន សឹងតែមិនអាចឲ្យនាងរកនឹកចម្លើយតបបាន។ ដោយនឹកគិតថា ក្នុងចំណោមអ្នកជិះទូកជាមួយកូន មានតែ Kratik ទេ ដែលស្និទ្ធជាងគេ តែនាងបែរជាមិនទាក់ទងមកអ្នកស្រីសូម្បីម្ដង។ នាងមិនមកជួបអ្នកស្រី មិនចេះមើលថែមិត្តក្នុងពេលនេះ បែរជាស្ងាត់ និងហាក់ដូចមិនអើពើនឹងអ្វីដែលបានកើតឡើង។

សរុបមក គឺ អ្នកស្រីមិនទទួលភួងផ្កាទេ ដែលមានន័យថា អ្នកស្រីមិនអភ័យទោសឲ្យ Kratik ដាច់ខាត៕

ដកស្រង់ពី៖Sabay