Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្អាតខ្លាំង! បវរកញ្ញា MTU២០២២ ទៀង បូរមី នឹងគ្រងឈុត preliminary មួយនេះនៅថ្ងៃស្អែកក្នុងពេលប្រកួត

  • Print

គ្រាន់តែអ្នកច្នៃម៉ូតបង្ហាញរូបដ៏ល្អឯករបស់ ទៀង បូរមី ពាក់ក្នុងថ្ងៃប្រកួតក្នងឈុត preliminary ភ្លាម ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។

នៅប៉ុន្មាននាទីមុននេះ អ្នកច្នៃម៉ូត preliminary ឲ្យបវរកញ្ញាឯកយុវតីចក្រវាឡ Miss Teen Universe ២០២២ ទៀង បូរមី គឺលោក លី ភក្រ្តារដ្ឋហ្វុង បានបញ្ចេញរូបភាពគំនូរសម្រាប់ឈុតប្រកួតក្នុងវគ្គ preliminary ដែលត្រូវគ្រង់នៅថ្ងៃស្អែកនេះ ឲ្យមហាជនបានឃើញពីស្នាដៃនឹងភាពស្រស់ស្អាតលេចធ្លោរបស់ឈុតនេះផងដែរ។

អ្នកច្នៃម៉ូត លោក លី ភក្រ្តារដ្ឋហ្វុង បានបញ្ចាក់ថាឈុតប្រកួតក្នុងវគ្គ preliminary នេះ គឺជាឈុត ពន្លឹសមរាត្រីពេលព្រឹកព្រលឹម ដែលលោកបានឲ្យជនជាតិភីលីពីន At Illustration គូរូបឲ្យ ដែលលោកបានប្រាប់ពីConcept មួយនេះទៅកាន់នាង ហើយនាងពិតជារំភើបនិងសប្បាយរីករាយណាស់ដែលបានចូលរួមសហការណ៏បង្ហាញនៅលើឆាកនៅឌូបៃលើកនេះ។

អ្នកច្នៃម៉ូត លោក លី ភក្រ្តារដ្ឋហ្វុង បានបន្ថែមទៀតថា សម្រាប់ឈុតមួយនេះលោកសង្ឃឹមថាអាចនិងផ្ទុះហើយមានការគាំទ្រច្រើនពីមហាជន ដោយសារតែរូបនេះជាឈុតទី១ដែលខ្មែរយើងអាចធ្វើជាឈុតសាច់ក្រណាត់បែបស្បៃ ប៉ុន្តែដិនសុទ្ធ ដែលមិនមានធ្វើនៅក្រៅប្រទេស៕

ដកស្រង់ពី៖Sabay