Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៃលើដីមិនឈ្នះ! Hacker អ៊ុយក្រែន ហេគគ្រប់គ្រង ផ្កាយរណបស៊ើបការសម្ងាត់រុស្ស៊ី

  • Print

ក្រុមអនាមិកមួយក្រុមឈ្មោះ Network Battalion 65 ឬ ‘NB65’ សរសេរនៅលើ Twitter អះអាងថា៖ “ពួកយើងមិនបញ្ឈប់ជាដាច់ខាត លុះត្រាឯង

[រុស្ស៊ី]ឈប់មុនលើការទម្លាក់គ្រាប់សម្លាប់ពលរដ្ឋស្លូតត្រង់ និងឈប់ជាបន្ទាន់ការឈ្លានពានទាំងគឃ្លើន។”ក្រុមបងធំ Hacker ទាំងនោះសរសេរបន្ថែមថា ពួកគេចូលទៅគ្រប់គ្រងនិងបិទបានសម្រេចលើ ប្រព័ន្ធផ្កាយរណបស៊ើបការសម្ងាត់នេះគឺជាប្រព័ន្ធផ្កាយរណបសំខាន់មួយនៅក្នុង ទីភ្នាក់ងារអវកាសរុស្ស៊ី។ ក្រោយប្រតិបត្តិការផ្ទួនៗជាច្រើនថ្ងៃពីសំណាក់ក្រុមមួយនេះធ្វើឲ្យក្រុមអ្នកជំនាញរុស្ស៊ីមិនអាចបញ្ជាលើប្រព័ន្ធបានទេ។

ក្រោយមកលោក Dmitry Rogozin ជាប្រធានគ្រប់គ្រងទូទៅអវកាស រុស្ស៊ី ក៏ចេញមុខឆ្លើយតបថា៖ "មិនដូចការលើកឡើងពួក [Scammer] ទាំងនោះទេ ឥឡូវនេះយើងនៅតែបញ្ជាប្រព័ន្ធបាន។” លើសពីនេះ លោកក៏ផុសឌឺដងដាក់រូបបែបកំប្លែងៗមកលើ សមត្ថភាពក្រុមហេគឃ័រអ៊ុយក្រែនទៀតផង។

រំឮកផងដែរថា ចំនួនអ្នកស្ម័គ្រចិត្តចូលរួមជា Cyber Army កើនឡើងដល់ចំនួន ២៦០ ០០០ នាក់ចូលប្រឡូកក្នុងសង្រ្គាម Cyber Attack ជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី សុទ្ធតែអ្នកជំនាញនិងមានទេពកោសល្យផ្នែក Cyber ៕

ដកស្រង់ពី៖sabay