Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្ហាក…មានអ្នកបន្លំខ្លួនធ្វើជាស្វាមី អាង សុជាតា ទៅខ្ចីលុយគេទៀត!

  • Print

តារាសម្ដែងស្រីវ័យក្មេង អាង សុជាតា ដាច់ចិត្ដចេញមុខមកបញ្ជាក់ថា បុរសម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “Vinich Chon” មិនត្រូវជាអ្វីនឹងកញ្ញាឡើយ ហើយកញ្ញាក៏មិនដែលស្គាល់ដែរ។

សុជាតា អះអាងថាបុរសរូបនោះ បានដាក់លេខទូរស័ព្ទរបស់កញ្ញានៅលើProfile របស់គេ ទើបមានមនុស្សជាច្រើនបានទូរស័ព្ទមកនាង ហើយសួរនាំទំនាក់ទំនងរវាងកញ្ញា និងបុរសរូបនោះ។

កញ្ញា អាង សុជាតា បានបញ្ចេញបត្ដិកម្មនៅរសៀលថ្ងៃទី៣ ខែមីនា នេះ ថា៖ “មួយរយៈនេះមានលេខទូរស័ព្ទជាច្រើនខ្សែបានទាក់ទងមកខ្ញុំសួរថាតើខ្ញុំត្រូវជាអ្វីជាមួយមនុស្សប្រុសម្នាក់នេះ??? ខ្ញុំមិនដែលស្គាល់គាត់ មិនដែលទាក់ទង ឬពាក់ព័ន្ធអីជាមួយ នឹងមនុស្សប្រុសម្នាក់នេះឡើយ”។

កញ្ញា អាង សុជាតា បង្ហើបថា មនុស្សម្នាក់នេះបានដាក់លេខទូរស័ព្ទរបស់នាងជាលេខទូរស័ព្ទក្នុងនាមជាប្រពន្ធរបស់គាត់ ហើយទៅខ្ចីលុយគេ ដូច្នេះបើមានបញ្ហាអ្វីទៅថ្ងៃក្រោយ គឺកញ្ញាមិនទទួលខុសត្រូវនោះទេ។ កញ្ញាអំពាវនាវដល់បងប្អូន ជាពិសេសអ្នកគាំទ្រកញ្ញា ទទួលដឹងឮចំពោះករណីនេះផង៕

ដកស្រង់ពី៖Sabay