Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Telegram ជាប់ជាគោលដៅធំ Hacker ត្រៀមវាយប្រហារ​ឲ្យ​គាំង​ប្រើ​លែង​កើត​

  • Print

Telegram កំពុងក្លាយជាកម្មវិធីទូរសព្ទដ៏ពេញនិយមជាងគេ ដែលពលរដ្ឋរុស្ស៊ីប្រើប្រាស់ក្នុងការ តាមដានព័ត៌មានជាអត្ថបទនិងវីដេអូនានា។

លើសពីនេះ វាក៏កំពុងជាគោលដៅរបស់ក្រុមហេគឃ័រ។លោក Pavel Durov ស្ថាបនិក Start-up ជនជាតិរុស្ស៊ីលើកឡើងថា៖ “Telegram នឹងដើរតួនាទីថ្មីមួយទៀតក្នុងការបន្ថែមប្រព័ន្ធសុវតិ្ថការពារជូនដល់អ្នកប្រើប្រាស់ទាំងអស់រួមទាំងពលរដ្ឋរុស្ស៊ីស្ថិតក្នុងបរិបទកំពុងក្តៅគគុកលើការវាយប្រហារតាមអ៊ឺនធើណិតរវាងអ៊ុយក្រែននិងរុស្ស៊ី។

ទោះបីឥឡូវនេះនៅមិនទាន់មានករណីលេចចន្លោះប្រហោងណាមួយកើតឡើងក៏ដោយ”។ Telegram បង្កើតឡើងឆ្នាំ ២០១៣ ហើយលោកត្រូវបានគេដឹងជា មនុស្សម្នាក់ដែលគាំទ្ររដ្ឋាភិបាលលោកពូទីន។

បើគិតលើស្ថិតិប្រជាជនរុស្ស៊ីចំនួន ១៤៤ លាននាក់ក្នុងនោះគេរកឃើញមាន ៦១% ដំឡើង Telegram ក្នុងទូរសព្ទ ឯ ចំណែកទីផ្សារ Social media ធំជាងគេលើនៅរុស្ស៊ីគឺ តេឡេក្រាម។ រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រៅពីដំណឹងអាប់ឌែតថ្មីក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គេដឹងពលរដ្ឋរុស្ស៊ី ចែកចាយដំណឹងនានាដូចជា៖ ស្ថានភាពសេដ្ឋកិច្ច(តម្លៃប្រេង,រូបិយប័ណ្ណ) និងស្ថានភាពធនាគារនានា។

និយាយដោយឡែក សូម្បីតែអ្នកសារព័ត៌មាន, អ្នកនយោបាយ, អ្នកតំណាងអង្គការអន្តរជាតិធំៗ ក៏កំពុងប្រើប្រាស់ Telegram ជាមធ្យោបាយតាមដានដំណឹងជាប្រចាំផងដែរ។ ដូចនេះសូមអ្នកប្រើប្រាស់ប្រុងប្រយ័ត្ន បើអាចសូមចូលទៅកំណត់ Two-Factor និងដាក់លេខសម្ងាត់ឲ្យខ្លាំង ដើម្បីធានាសុវត្ថិភាពជៀសវាងខាតបង់បើកើតមានការវាយប្រហារ៕

ដកស្រង់ពី៖sabay