Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាប់មិនសមប្រកបរឿងស្នេហា តារាថៃទាំងនេះសុខចិត្តយកពេលធ្វើការមិនចង់របួសបេះដូងទៀត

  • Print

ជារឿងធម្មតាទៅហើយដែលធម្មជាតិតម្រូវឱ្យមនុស្សគ្រប់រូបមានចំណងស្នេហារវាងស្រី និងមនុស្ស ប្រុស ហើយគ្រប់ការជួបជុំសុទ្ធតែមានការបែកបាក់បន្សល់ស្នាមរបួសអតីតកាល។

ទើបជាហេតុធ្វើឱ្យ តារាសម្ដែងថៃប៉ុន្មានដួងនេះ ហាក់ខ្លាចរអាក្នុងការប្រឡូកជាមួយស្នេហា ព្រោះតែកន្លងមកតារាទាំង នេះរបួសដោយសារស្នេហាឈឺ ចាប់មិនស្ទើរទេ ដែលជាធ្វើឱ្យបច្ចុប្បន្នភាពនេះពួកគេជ្រើសរើស ជីវិតនៅលីវ មិនទាន់ហ៊ានដាក់ចិត្តទៅ អ្នកណាផ្សេងទៀត ខ្លាចក្រែងជាន់ដានចាស់។

១.តារាសម្ដែង Bella Ranee Bella Ranee

បានបែកបាក់ជាមួយលោក Weir Sukollawat បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយលោកអស់រយៈពេល៩ឆ្នាំ។ ក្នុងបទសម្ភាសន៍ថ្មីនេះ កំពូលតារាស្រីរូបនេះនិយាយថារវល់ពេកគ្មានពេលវេលា។

២.តារាសម្ដែង Baifern Pimchanok

អ្នកគាំទ្រជាច្រើនបានជូនពរដល់ Baifern Pimchanok និង Nine Naphat ដែលជាដៃគូសម្ដែងល្អឥតខ្ជោះចង់ឱ្យអ្នកទាំងពីរស្រលាញ់គ្នាពិតៗ ផ្អែកលើភាពស៊ីចង្វាក់គ្នា។ ប៉ុន្តែ តារាស្រីរូបនេះធ្លាប់បានបង្ហើបថានាង និង Nine គ្រាន់តែជាមិត្តសម្លាញ់នឹងគ្នាប៉ុណ្ណោះ។

៣.តារាសម្ដែង Thisa Varitthisa

បន្ទាប់ពីនាងបែកគ្នាជាមួយមិត្តប្រុស Napat Injaiuea នាងនៅលីវអស់រយៈពេលជាច្រើនឆ្នាំ។ រហូតមកដល់ពេលនេះមិនទាន់មានដំណឹងជុំវិញរឿងស្នេហាថ្មីរបស់នាងនៅឡើយទេ ក្រោយរស់នៅ ម្នាក់ហាក់មានក្ដីសុខជាង ពេលមានគូ។

៤.តារាសម្ដែង Toey Jarinporn Toey Jarinporn

បានបែកបាក់ជាមួយ Alek Teeradetch នៅពាក់កណ្តាលឆ្នាំ ២០២០ ហើយបច្ចុប្បន្ននាងក៏ទាន់បើកបេះដូងទទួលយកបុរសណាម្នាក់នៅឡើយទេ៕

ដកស្រង់ពី៖Sabay