Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កត់ថ្ងៃឱ្យហើយ Apple កំណត់ត្រៀមថ្ងៃបញ្ចេញផលិតផលថ្មី iPhone SE, iPad Air, Mac mini, MacBook Pro

  • Print

ក្រុមហ៊ុន Apple បានប្រកាសផ្លូវការ ព្រឹត្តិការណ៍ដំបូងដើមឆ្នាំ២០២២ មានឈ្មោះថា "Peek Performance" ដែលនឹងប្រព្រឹត្តិទៅតាមរយៈអនឡាញ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ត្រូវនឹងម៉ោង ១២យប់ ឈានចូលថ្ងៃទី៩ ម៉ោងនៅកម្ពុជា។

ជុំវិញព្រឹត្តិការណ៍នេះ អ្នកវិភាគជាច្រើនរំពឹងទុកថា Apple នឹងបញ្ចេញផលិតផលដូចជា៖

១. iPhone SE ជំនានទី៣ គេរំពឹងទុកថា វាដូចនឹងម៉ូឌែលជំនាន់ទី២ ហើយនឹងបន្តមាន Touch ID លើ Home button។ក្រៅពីនេះ វានឹងប្រើបន្ទះឈីបថ្មី A15 និងទ្រទ្រង់សេវា 5G។

២. iPad Air គេរំពឹងថាវានឹងប្រើសេវា 5G អាប់ឌែតកាមេរ៉ាថ្មី ដើម្បីទ្រទ្រង់មុខងារ Center Stage ដែលជាមុខងាររេរថតតាមសកម្មភាពមនុស្សពេលខលវីដេអូ។

៣. MacBook Pro ១៣អ៊ិញ គេរំពឹងថា វានឹងប្រើបន្ទះឈីបថ្មី M2 ក្រោយ Apple ជោគជ័យផលិតឈីបត្រកូល M1 កន្លងមក។ បន្ទះឈីបថ្មីនេះ នឹងប្រើ 8-core CPU ដូចឈីប M1 ប៉ុន្ដែ GPU របស់វាគេរំពឹងថា នឹងប្រើដល់ទៅ 9 ឬ 10-core ខណៈឈីប M1 មាន GPU ត្រឹម 7 និង 8-core ប៉ុណ្ណោះ។

៤. Mac mini គេរំពឹងថា វានឹងប្រើបន្ទះឈីបខ្លាំង M1 Pro និង M1 Max។ទោះយ៉ាងណានេះជាដំណឹងរំពឹងទុកជាមុន ដែលយោងទៅតាមអ្នកវិភាគ និងដំណឹងចចាមអារ៉ាមជាច្រើនកន្លងមក ដោយឡែកដំណឹងច្បាស់ ថា Apple នឹងបញ្ចេញអ្វីខ្លះនោះ យើងនឹងរង់ចាំទាំងអស់គ្នានៅ ថ្ងៃទី៩ ខាងមុខនេះ៕

ដកស្រង់ពី៖sabay