Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជម្លោះរវាង Seo Yeji និងអ្នកជិតខាត ដោយសាររឿងកន្លែងចតឡាន ចាប់ផ្ដើមហុយផ្សែងជាថ្មី

  • Print

Post មួយដែលត្រូវបានបង្ហោះកាលពីពាក់កណ្ដាលឆ្នាំ ២០២១ ទាក់ទងនឹងតារាសម្ដែង Seo Yeji ចាប់ផ្ដើមមានអ្នកលើកយកមកនិយាយជាថ្មីទៀតហើយនៅពេលនេះ។

ដោយសារតែសន្ធឹកនៃអ្នកប្រើបណ្ដាញសង្គមលើកចោទពីបញ្ហានេះខ្លាំងពេក ទើបក្រុមហ៊ុន (Agency) របស់នាងចេញមុខស្រាយបញ្ហានេះតែម្ដង។ ជាក់ស្ដែង មានអ្នកប្រើបណ្ដាញសង្គមម្នាក់ដែលបានអះអាងថា រស់នៅក្នុងអគារតែមួយជាមួយនឹងគ្រួសារ Seo Yeji ហើយបានត្អូញត្អែរថា ឪពុកម្ដាយ Yeji តែងតែឈ្លោះជាមួយនឹងអ្នកជិតខាងញឹកញាប់ណាស់។

បុគ្គលដដែលបានលើកឡើងទៀតថា ពួកគាត់តែងទុករបស់របរពាសវាលពាសកាល សូម្បីនៅកាំជណ្ដើរជាដើម ហើយជួនកាលដាក់របស់ដល់ផ្ទះគេឯងទៀត។ បន្ថែមពីលើនេះទៀត ពួកគេក៏បានអះអាងដែរថា Seo Yeji តែងទៅលេងឪពុកម្ដាយយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្ដាហ៍ ហើយរាល់ពេលទៅ គឺនាងតែងចតឡានតាមតែចិត្តនឹកឃើញ មិនមានសណ្ដាប់ធ្នាប់ និងមិនចេះខ្លាចចិត្តគេឯងឡើយ។

បើតាមសម្ដីអ្នកនិយមប្រើអ៊ីនធើណិតដដែលបានឲ្យដឹងថា ឪពុកម្ដាយរបស់ Seo Yeji ឧស្សាហ៍ឈ្លោះជាមួយនឹងអ្នកជិតខាងណាស់ ដោយសារតែរឿងរបង។ ពួកគេបានអះអាងថារឿងនេះបានកើតឡើង ៤ឆ្នាំ ហើយ ហើយ Seo Yeji ថែមទាំងបានជួលមេធាវី មកជួយដោះស្រាយទៀត។ ទាក់ទិននឹង ការលើកឡើងនេះ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន Gold Medalist របស់ Seo Ye Ji បាននិយាយប្រាប់ SBS News ថាវាកើតចេញពីការយល់ច្រឡំ។

«យើងគិតថាបញ្ហានេះកើតឡើងដោយសារតែការយល់ខុសគ្នាទៅវិញទៅមក។ បន្ទាប់ពី Seo Ye Ji ទទួលពាក្យបណ្តឹងពីអ្នកជិតខាង នាងបានព្យាយាមសុំទោសអស់ពីសមត្ថភាព។ ភាពស្មោះត្រង់គឺអាស្រ័យលើភាគីទាំងសងខាងដែលយល់ ដូច្នេះយើងមិនដឹងពីថាគួរដោះស្រាយរឿងនេះយ៉ាងណាទេ។ គ្រួសាររបស់នាងក៏បានផ្លាស់ទីលំនៅហើយដែរ។ អ្វីៗបានដោះស្រាយរួចអស់ហើយ»៕

ដកស្រង់ពី៖Sabay