Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្សិលមិញផ្អើល ប៉ាច គីមមួយ ចូលរោងការ ថ្ងៃនេះសាមីខ្លួនចេញមកបញ្ជាក់រឿងឈុតរៀបការហើយ

  • Print

បន្ទាប់ពីលាតត្រដាងជាសាធារណៈអំពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយលោក សយ រតនៈ ក្នុងថ្ងៃ១៤ កុម្ភៈ កន្លងទៅ ស្រាប់តែម្សិលមិញនេះកញ្ញា ប៉ាច គីមមួយ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀតដោយបញ្ចេញឈុតរៀបការជាច្រើនសន្លឹកតាមបណ្ដាញសង្គម បង្ករឲ្យអ្នកគាំទ្រគិតថា ប៉ាច គីមមួយ ចូលរោងការហើយ។

តារាចម្រៀងរួមទ្រនំហង្សមាសជាមួយលោក សយ រតនៈ គឺកញ្ញា ប៉ាច គីមមួយ បានចេញមុខមកបញ្ជាក់លើរូបថតដែលបានបង្ហោះនោះតាមរយៈSabay ថា តាមពិតរូបថតទាំងនេះ គឺនាងថតឲ្យសម្អាងការប៉ុណ្ណោះ ពោលគឺមិនមែនសម្រាប់ពិធីមង្គលរបស់កញ្ញាទេ។ សម្រាប់គម្រោងរៀបការរបស់កញ្ញា និងលោក សយ រតនៈ ថានឹងកើតមានឡើងនៅពេលណានោះ មិនទាន់ត្រូវបាន ប៉ាច គីមមួយ បញ្ជាក់នៅឡើយទេ។

ប៉ុន្ដែអ្នកទាំងពីបានបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ដើម្បីបង្ហាញចំណងស្នេហ៍របស់ខ្លួនទៅវិញទៅមករួចហើយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ក្រោយពីសារភាពស្នេហ៍នៅចំពោះមុខមហាជនតាមរយៈកម្មវិធីមួយរបស់ហង្សមាស កាលពីពេលថ្មីៗ កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ កំពុងស្ថិតនៅក្រោមក្រសែភ្នែករបស់អ្នកគាំទ្ររាប់ពាន់នាក់។

ពួកគេ កាន់តែចង់ដឹងពីស្ថានភាពស្នេហា និងថ្ងៃចូលរោងការរបស់តារាទាំងពីរដួងទៀតផង ខណៈដែលសាមីខ្លួនទាំងពីរ អះអាងថា ត្បិតខ្លួននៅក្មេង តែពួកគេបានមើលចិត្ដថ្លើមគ្នាបានច្រើនហើយ បន្ទាប់ពីស្គាល់គ្នារយៈពេល៧ឆ្នាំ៕

ដកស្រង់ពី៖Sabay