Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hacker រុស្ស៊ីខ្លាំងណាស់! មួយថ្ងៃហេគចូល ១០ ​ម៉ឺន​ដង​វាយ​លុក​ចូល ៨ ពាន់វិបសាយអ៊ុយក្រែន

  • Print

គេហទំព័រនៅប្រទេសអ៊ុយក្រែនច្រើនជាង ៨៣២០ ត្រូវបានគេរកឃើញថា រងការរំខាននិងមានខ្លះខ្ទេចខ្ទាំយ៉ាងដំណំមិនអាចចូលទៅបើកបាន។

ចំនួននេះមិនរាប់បញ្ចូលទាំងការលួចចូលទៅទស្សន៍ទាយលេខសម្ងាត់បែបលេងៗមិនវាយប្រហារផង។ ហេគឃ័ររុស្ស៊ី ព្យាយាមហេគចូលច្រើនជាង ១៤៤ ០០០ ដងគឺជាចំនួនវាយប្រហារច្រើនបំផុតក្នុងមួយថ្ងៃ។គេហទំព័រខ្លះត្រូវបានប្តូរទៅជាអ្វីផ្សេងក្នុងនោះច្រើនជាង ៣០០ ជាគេហទំព័រនៃសាកលវិទ្យាល័យអ៊ុយក្រែន ទាំងរដ្ឋនិងឯកជនមានខ្លះនៅអាចចូលបាន ខ្លះទៀតដាច់ Domain ចូលលែងបាន រួមទាំងគេហទំព័រក្រសួងធំៗនៃរដ្ឋាភិបាលអ៊ុយក្រែន គេហទំព័រយោធានិងគេហទំព័រច្បាប់ដទៃទៀត ក៏សុទ្ធតែរងការវាយប្រហារដោយកូដមេរោគថ្មីៗក្នុងប្រភេទ DDoS ខណៈគេហទំព័រទាំងនោះជាប្រភេទ WordPress របស់ក្រុមហ៊ុន Wordfence ។

យោងតាមប្រភពពីក្រុមអ្នកជំនាញ WordPress Security ពួកគេស្រង់ទិន្នន័យលើក្រាបបង្ហាញពីករណីវាយប្រហារនៅថ្ងៃទី ២៤ ឃើញមាន ៤៧៩ ករណី។ ថ្ងៃទី២៥ ឃើញមាន ៣៧៩៤ ករណី។

ថ្ងៃទី ២៦ ឃើញមាន ១០៤០៩៨ ករណី និងថ្ងៃទី ២៦ ឃើញមាន ៦៧៥៥២ ករណី។ លើសពីនេះ ក្រុមហេគឃ័ររុស្ស៊ី ក៏ដាក់គោលដៅវាយប្រហារក្រុមហ៊ុន ISP, ប្រព័ន្ធ GPS និងប្រព័ន្ធផ្កាយរណបនានាទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនថែមទៀតផង៕

ដកស្រង់ពី៖sabay