Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុផល ១០ យ៉ាង Lisa ក្លាយជាអ្នករាំដ៏ល្អបំផុតនៅក្នុងវិស័យ K-Pop

  • Print

Lisa សមាជិកក្រុម BLACKPINK គឺជាតារាពោពេញទៅដោយសមត្ថភាព ទេពកោសល្យ ទាំងច្រៀង រ៉េប ជាពិសេសគឺការបញ្ចេញក្បាច់រាំ។ Lisa ត្រូវបានគេស្គាល់ថាជាតារាមួយរូប ដែលពូកែរាំ និងរាំបានស្អាតបំផុត។

យោងតាមអ្នករាំអាជីព ទាំងនេះគឺជាហេតុផល ១០ ដែលធ្វើឱ្យនាងសមនឹងទទួលបានការកោតសរសើចំពោះសមត្ថភាពរាំរបស់នាង។

១. រាងកាយស្រឡូន រាងកាយរបស់ Lisa ពិតជាស្អាតគួរឱ្យចាប់អារម្មណ៍ពេញមួយតួខ្លួន ពិសេសនោះគឺជើងវែង ស្រឡូន ពេលនាងរាំគឺស្អាតបំផុត។

២. កែវភ្នែកមុតស្រួចសម្លឹងទៅកាន់អ្នកគាំទ្រ កែវភ្នែកសម្លឹងរបស់នាងគឺគួរឱ្យចាប់អារម្មណ៍ Lisa ដឹងពីរបៀបប្រើប្រាស់ផ្ទៃមុខ ជាពិសេស ភ្នែករបស់នាង ដើម្បីផលប្រយោជន៍ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកកំពុងទស្សនា។

៣. ចលនាផ្លាស់ប្ដូរក្បាច់រាំ Lisa អាចយកឈ្នះគ្រប់ Style មិនថាក្បាច់រាំបែបណា ឬក្នុងស្ថានភាពចង្វាក់បែបណា នាង តែងតែផ្លាស់ប្ដូរបានរហ័សស្អាតគ្រប់ក្បាច់។

៤. ទំនុកចិត្ត រាល់ពេលឡើងច្រៀង ឬរាំ lisa ពោពេញដោយទំនុកចិត្ត ក្នុងការសម្ដែងរបស់នាង ធ្វើឱ្យទស្សនិកជនជក់ចិត្តចង់មើលការសម្ដែងក្បាច់រាំរបស់នាង។

៥. ចលនាផ្លាស់ប្ដូរ Lisa ប្រើក្បាច់រាំចុះឡើង មិននៅមួយកន្លែង នាងផ្លាស់ប្ដូរទីកន្លែងចុះឡើងធ្វើឱ្យអ្នកមើលរស់ រវើកជាមួយក្បាច់រាំនាង។

៦. ភាពអត់ធន់ មិនថាក្បាច់រាំពិបាកកម្រិតណា Lisa ព្យាយាមធ្វើឱ្យបានល្អ មើលទៅងាយៗស្រួលៗ មិនឱ្យអ្នកមើលប្រឹងតាម។

៧. ការស្ដាប់ចង្វាក់ ចង្វាក់គឺសំខាន់ក្នុងការរាំ ហើយ Lisa មានសម្មាធិបំផុតក្នុងការចង់ចិត្តស្ដាប់ចង្វាក់ ដើម្បីឱ្យការរាំរបស់នាងរស់រវើក មិនឆ្គង។

៨. ពោពេញទៅដោយថាមពល Lisa ប្រើប្រាស់ថាមពលទៅក្នុងចលនានីមួយៗដែលនាងធ្វើ បើទោះជាក្បាច់នោះងាយស្រួលរាំ ប៉ុណ្ណាក៏ដោយ។

៩. សាច់ដុំតឹង សាច់ដុំគឺជាផ្នែកសំខាន់មួយនៃការរាំ។

វាត្រូវការការគ្រប់គ្រងឱ្យបានល្អ ដើម្បីសម្រេចបាននូវ ចលនាដែល Lisa ធ្វើជាប្រចាំ ដូច្នេះវាគ្មានអ្វីចម្លែកទេដែលនាងសមខ្លាំង។

១០. Aura ដែលមិនអាចប្រៀបផ្ទឹមបាន Lisa ធំជាងនេះទៅទៀត ដែល aura ជីវិត ឡើងឆាកកណ្តាលរាល់ពេលដែលនាងសម្តែង។

មិនថានាងមានអ្នករាំបម្រុងប៉ុន្មាននាក់ទេ គ្រប់យ៉ាងគឺស្ថិតលើនាង។

ដកស្រង់ពី៖Sabay